ក្រុមការពារ​ជើងឯកឆ្នាំ​ចាស់​ Successful អះ​អាង​ថា ​ឆ្នាំ​នេះ​ល្អ​ជាង​ឆ្នាំ​មុន​ទៀត​

  • ពុធ, 29 វិច្ឆិកា 2017 00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ Successful ឈាន​ដល់​ជុំ​ផ្តាច់​ព្រ័ត្រ​ទៀត​ហើយ​សម្រាប់​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៧​ដែល​ជុំ​ផ្តាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​ចុង​សប្តាហ៍​នេះ​ហើយ​នៅ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(សាលាតិចណូ)។

ក្រុម Successful

កីឡាករ​ លីអូន​ជា​ប្រធាន​ក្រុម​ Successful បាន​ឲ្យ​ដឹង​ថា​ ឆ្នាំ​នេះ​ក្រុម​របស់​ខ្លួន​បាន​ផ្លាស់​ប្តូរ​​ខ្លះ​ដើម្បី​​ឲ្យ​​ក្រុម​កាន់​តែ​មាន​គុណភាព​ក្នុង​ការ​ប្រកួត។ កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​សមាជិក​ក្រុម​របស់​ខ្លួន​ទាំង​អស់​សុទ្ធ​តែ​អ្នក​ប្រយុទ្ធ​វាយ​លុក​ ប៉ុន្តែ​ខ្វះ​អ្នក​តម្រង់​​ផែន​ទី​ និង​ការពារ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៧​នេះ​ ក្រុម​​បាន​ផ្លាស់​ប្តូរ​ខ្លះ​ដោយ​ដាក់​សមាជិក​ដែល​មាន​ជំនាញ​ខាង​គ្រប់គ្រង​ផែន​ផែន​ទី​ និង​អ្នក​ប្រយុទ្ធ​ការពារ។ ប្រធាន​ក្រុម​រូប​នេះ​និយាយ​ថា​ ៖«ខ្ញុំ​គិត​ថា​ ក្រុម​ខ្ញុំ​ឆ្នាំ​នេះ​ល្អ​ជាង​ឆ្នាំ​មុន​ ដោយ​សារ​យើង​មាន​សមាជិក​ទាំង​អ្នក​ប្រយុទ្ធ​វាយ​លុក​ និង​អ្នក​មើល​ផែន​ទី​​ ព្រម​ទាំង​អ្នក​ការពារ​ផង»។

ថ្វី​បើ​ក្រុម​កាន់​តែ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ ប៉ុន្តែ​លីអូន​មិន​សង្ឃឹម​ខ្ពស់​ក្នុង​ការពារ​ជើង​ឯក​របស់​ខ្លួន​បាន​សម្រេច​ ឬ​យ៉ាង​ណា​នោះ​ទេ។ កីឡាករ​រូប​នេះ​បាន​និយាយ​ថា ៖«ខ្ញុំ​សង្ឃឹម​ធ្វើ​បាន​​ល្អ​តែ​៥០​%​ ពី​ព្រោះ​ឆ្នាំ​នេះ​សំបូរ​ក្រុម​ខ្លាំង​ៗ​ និង​ល្អ​ៗ​ច្រើន​ ដូច្នេះ​ប្រាកដ​ជា​តឹងតែង​​មិន​ខាន»។ ក្រុម​​ Never Care, Secret និង​ Prestiges ជា​ក្រុម​ដែល​ប្រធាន​ក្រុម​ Successful បាន​គូ​បញ្ជាក់​ថា មាន​សមត្ថភាព​ខ្ពស់​គួរ​តែ​ប្រុង​ប្រយ័ត្ន។

Successful ជា​​ក្រុម​ជើង​ឯក​នៃ​ការ​ប្រកួត​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ (National E-Sport Tournament 2016(N.E.T 2016)​កាល​ពី​ឆ្នាំ​២០១៦​ ដែល​ឆ្នាំ​នេះ​ត្រូវ​ប្រកួត​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន។

ក្រុម Successful ឈ្នះ​ជើងឯក​ជាតិ​កាល​ពី​ឆ្នាំ​២០១៦

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ធ្វើ​នៅ​សាលា​តិចណូ​ ថ្ងៃ​សៅរ៍-អាទិត្យ​ ទី​២-៣ ខែ​ធ្នូ​នេះ។ បង​ប្អូន​អ្នក​គាំទ្រ​របស់​ក្រុម​នីមួយ​ៗ​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​ និង​សប្បាយ​រីករាយ​ជា​មួយ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

ក្រុម​ថ្មី​សមាជិក​ចាស់​ Prestiges អត់​ញញើត​ក្រុម​ណា​ឡើយ​ជើង​ឯក​ជាតិ​ E-Sports

បង្ហាញ​ឈ្មោះ​ក្រុម​ទាំង​​២៤​ឡើង​ជុំ​ផ្ដាច់​ព្រ័ត្រ​ E-Sports ថ្នាក់​ជាតិ​

នេះ​ពេល​វេលា​ប្រកួត​ E-Sports ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​ចេញ​ហើយ

អត្ថបទ៖ ជាន ចាន់រ៉ា