ជំទាវទី១អាមេរិក តុបតែងសេតវិមាន សម្រាប់បុណ្យណូអែល ទទួលរងការរិះគន់ដូចព្យុះ

  • 2017-11-30 02:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យ​ណូអែល បាន​មក​ដល់​មុន​ពេល​វេលា នៅ​លើ​អ៊ីនធឺណិត​នៅ​ឆ្នាំ​នេះ ដោយសារតែ​ជំទាវ​ទី១ អាមេរិក លោកស្រី Melania Trump។

បន្ទាប់​ពី​នាយក​ទំនាក់ទំនង​របស់​លោកស្រី Melania គឺ​អ្នកស្រី Stephanie Grisham បាន​បង្ហោះ​រូបថត​មួយ​សន្លឹក នៅ​លើ​បណ្ដាញ​សង្គម Twitter បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​តុបតែង​សេតវិមាន ដោយ​ស្នាដៃ​របស់​លោកស្រី Melania ក៏​បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម ផ្ទុះ​ប្រតិកម្ម និង​រិះគន់​ដូច​ព្យុះ​តែម្ដង។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ខ្លះ​បាន​ប្រៀបធៀប​ការ​តុបតែង កាល​ពី​ឆ្នាំ២០១៤ នៅ​ពេល​លោក បារ៉ាក់ អូបាម៉ា កាន់​តំណែង​ជា​ប្រធានាធិបតី និង ការ​តុបតែង​របស់​លោកស្រី Melania ដែល​វា​ពិត​ជា​ខុស​ប្លែក​គ្នា​ឆ្ងាយ​មែន​ទែន។ ជាង​នេះ​ទៅ​ទៀត អ្នក​ខ្លះ​វិញ​បាន​កាត់​ត​រូប​តួអង្គ​ខ្មោច​បិសាច នៅ​ក្នុង​ខ្សែភាពយន្ត​ចូល​ទៀត​ផង៕

ចង់​ដឹង​យ៉ាង​ណា ទៅ​មើល​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង