ជំទាវទី១អាមេរិក មានភ្នាក់ងារសម្ងាត់ ដែលមានមុខមាត់ដូចគ្នា តាមការពារ គួរឲ្យភ្ញាក់ផ្អើល

  • 2017-10-19 07:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំទាវ​ទី១​អាមេរិក លោកស្រី Melania Trump បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារតែ​ភ្នាក់ងារ​សម្ងាត់ ដែល​តាម​ការពារ​លោកស្រី មាន​មុខ​មាត់​ដូច​គ្នា​ខ្លាំង ជាមួយ​លោកស្រី។

ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​គេ​សន្មត​ថា​ជា​ភ្នាក់ងារ​សម្ងាត់ តាម​ការពារ​ខ្លួន​ជំទាវ​ទី១​អាមេរិក​នោះ តែង​ត្រូវ​គេ​ប្រទះ​ឃើញ នៅ​ក្នុង​រូបថត​របស់ លោក ដូណាល់ ត្រាំ និង​លោកស្រី Melania Trump ជា​ញឹកញយ។ សំលៀកបំពាក់​របស់​នាង គឺ​ច្បាស់​ណាស់​ជា​ភ្នាក់ងារ​សម្ងាត់ ដោយ​នាង​តែ​ស្លៀក​ឈុត​ខោ​អាវ​ពណ៌​ខៀវ​ងងឹត ឬ​ខ្មៅ និង​ស្បែកជើង​កែង​រាង​ចោទ​បន្តិច។

យ៉ាងណាមិញ ដោយសារតែ​លោកស្រី Melania និង​ភ្នាក់ងារ​សម្ងាត់​នោះ​មាន​មុខ​មាត់​ដូច​គ្នា បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ធ្វើ​ការ​សន្និដ្ឋាន​ថា លោកស្រី​ប្រហែល​ជា​មាន​បំណង​អ្វី​មួយ ឬ​ការ​ធ្វើ​បែប​នេះ អាច​ឲ្យ​លោកស្រី​ងាយស្រួល​គេច​ចេញ​ពី​គ្រោះថ្នាក់ នៅ​ពេល​កើត​មាន​រឿង​ហេតុ​អ្វី​មួយ​ក៏​ថា​បាន៕

ចុច​អាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង