មួយ​ក្បាច់នេះសាហាវ ​ប្រើ​ត្រឹម One-Click អាច​កាត់​រូប​មនុស្ស​ក្នុង Photoshop មួយ​ស៊ី​ផុយ​

  • 2017-11-30 02:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់ Photoshop មួយ​ចំនួន​ធំ ទូទៅ​ពេញ​ចិត្ត​លើ​ការ​ប្រើប្រាស់ Pen Tool ដើម្បី​កាត់ Layer Mask ពិត​ណាស់​ដែល​វា​ធ្វើ​បាន​ល្អ ប៉ុន្តែ​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច។​ ថ្មីៗ​នេះ​ក្រុមហ៊ុន Adobe បាន​ចេញ​វីដេអូ​ពិសេស​មួយ បង្ហាញ​ពី​មុខងារ Select Subject ដោយ​ជំនួយ​ពី AI Sensei អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ គ្រាន់​ Click លើ​ទីតាំង​ណា​ម្តង (One-Click) នឹង​កាត់​ចេញ​នូវ Layer Mask នៃ​រូប​មនុស្ស​ដែល​ខ្លួន​ចង់​បាន ដោយ​ស្វ័យប្រវត្តិ មិន​ថា​មនុស្ស​ម្នាក់​ឬ​ច្រើន​នាក់​ឡើយ។​

Adobe បញ្ជាក់​នឹង​បញ្ចូល​មុខងារ​នេះ លើ​កម្មវិធី Photoshop ជំនាន់​ក្រោយ​ ស្រប​ពេល​មតិ​ពី​សារព័ត៌មាន Engadget បាន​កត់​សម្គាល់​ឃើញ​ថា​មុខងារ Select Subject ទំនង​ធ្វើ​ការ​មិន​ទាន់​ល្អ​គ្រប់​ដប់ ដូច​មុខងារ Pen Tool នៅ​ឡើយ សោត​យ៉ាង​ដូច​ជា​ត្រង់​ទីតាំង​សក់​និង​ចំណុច​តូច​មួយ​ចំនួន​ទៀត ត្រូវ​រង់ចាំ​ការ​ត្រួតពិនិត្យ​បន្ថែម​ពី​ក្រុមហ៊ុន​ជា​បន្តបន្ទាប់។​

ទស្សនា​វីដេអូ​ខាង​ក្រោម:

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Techcrunch   ប្រែសម្រួល៖ កៅ រក្សា