ទេសចរអាមេរិក ២នាក់ ថតស្រាតនៅមុខប្រាសាទថៃ ប្រឈមជាប់ទោសធ្ងន់ក

  • 2017-11-30 03:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ ប៉ូលិស​បាន​រៀបចំ​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ និង​ការ​ប្រមាថ​សាសនា​យ៉ាង​ធ្ងន់ធ្ងរ ដែល​អាច​ឈាន​ដល់​ការ​ដាក់​ពន្ធនាគារ បុរស​ជនជាតិ​អាមេរិក ២នាក់ ឈ្មោះ Joseph អាយុ៣៨ឆ្នាំ និង Travis អាយុ៣៦ឆ្នាំ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន នៅ​ព្រលាន​យន្តហោះ Don Mueang នៅ​យប់​ថ្ងៃ​អង្គារ បន្ទាប់​ពី​ពួកគេ​បាន​បង្ហោះ​រូបថត​ស្រាត​បង្ហាញ​គូទ នៅ​មុខ​ប្រាសាទ Wat Arun ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

លោក Pol Col Jarupat Thongkomol ប្រធាន​ស្នងការ​ប៉ូលិស​ក្រុង​បាងកក បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា អ្នក​ទាំង​ពីរ​បាន​សារភាព​ចំពោះ​ទង្វើ​នេះ​ហើយ និង​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ៥ ០០០បាត ពី​បទ​អាក្រាត​កាយ​ជា​សាធារណៈ។ ការ​ផាក​ពិន័យ​នេះ គឺ​ជា​ការ​អនុញ្ញាត​ធ្ងន់​បំផុត​សម្រាប់​បទល្មើស។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​ស្ថានីយ​ក៏​បាន​និយាយ​ផង​ដែរ​ថា ប៉ូលិស​កំពុងតែ​រៀបចំ​ការ​ចោទប្រកាន់​បន្ថែម​ទៀត ទៅ​លើ​បុរស​ជនជាតិ​អាមេរិក​ទាំង​២នាក់​នោះ ពី​ព្រោះ​ពួកគេ​បាន​បង្ហោះ​រូបថត​ស្រាត នៅ​លើ​អ៊ីនធឺណិត ហើយ​បាន​ថត​រូប​អាក្រាត​កាយ នៅ​ឯ​កន្លែង​សាសនា។

លោក Pol Col Jarupat បាន​អះអាង​បញ្ជាក់​ថា ពួកគេ​នឹង​ត្រូវ​ចោទ​ប្រកាន់ ពី​បទ​រំលោភ​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ សម្រាប់​ការ​បង្ហោះ​រូបភាព​អាសអាភាស​លើ​អ៊ីនធឺណិត និង​រំលោភ​មាត្រា​ទី២០៦ នៃ​ច្បាប់​ព្រហ្មទណ្ឌ ទាក់ទង​នឹង​អាកប្បកិរិយា​នៅ​កន្លែង​សាសនា ដែល​ប្រមាថ​ដល់​សាសនា។

គួរ​បញ្ជាក់​ថា បទល្មើស​ដែល​ស្ថិត​ក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១០០ ០០០បាត។ អំពើ​ខុសឆ្គង​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ព្រហ្មទណ្ឌ ទាក់ទង​នឹង​ការ​ប្រមាថ​សាសនា អាច​បណ្ដាល​ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ ចាប់ពី ១ឆ្នាំ ដល់ ៧ឆ្នាំ និង/ឬ ពិន័យ​ជា​ប្រាក់​ពី ២០ ០០០ ទៅ ៤០ ០០០បាត៕

ចុច​អាន៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី