ថៃ ត្រៀមខ្លួនរង់ចាំមើល ព្រះចន្ទពេញវង់ធំបំផុតប្រចាំឆ្នាំ នាសប្តាហ៍នេះ

  • 2017-11-28 06:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​ស្រាវជ្រាវ​តារាសាស្ត្រ​ជាតិ​នៃ​ប្រទេស​ថៃ National Astronomical Research Institute of Thailand ហៅ​កាត់​ថា NARIT បាន​ជូន​ដំណឹង​ដល់​សាធារណជន ឲ្យ​រង់ចាំ​មើល​ព្រះចន្ទ​ពេញ​វង់​ធំ​បំផុត​ប្រចាំ​ឆ្នាំ Super Full Moon នៅ​ចុង​សប្ដាហ៍​នេះ​តែម្ដង។

នៅ​ថ្ងៃ​អាទិត្យ ទី០៣ ខែ​ធ្នូ ឆ្នាំ២០១៧ នេះ ព្រះចន្ទ​នឹង​មាន​ចម្ងាយ ៣៥៧ ៩៧៣គីឡូម៉ែត្រ​ពី​ផែនដី ធ្វើ​ឲ្យ​វា​មាន​ទំហំ​ធំ​ជាង​ធម្មតា ១៤ភាគរយ និង​ភ្លឺ​ជាង​មុន រហូត​ដល់​ទៅ ៣០ភាគរយ​ឯណោះ។ នេះ​បើ​យោង​តាម លោក Saran Posajinda នាយក​វិទ្យាស្ថាន NARIT។

ជាមួយ​គ្នា​នេះ​ដែរ លោក Saran បាន​ឲ្យ​ដឹង​ថា សាធារណជន​នឹង​អាច​មើល​ឃើញ​ព្រះចន្ទ បន្ទាប់​ពី​ថ្ងៃ​លិច ដោយ​មើល​ទៅ​ទិស​ខាងកើត។

យ៉ាងណាមិញ ក្នុង​ករណី​ដែល​អ្នក​ខកខាន​មិន​បាន​មើល​នៅ​ថ្ងៃ​នោះ ក៏​មិនមែន​ជា​រឿង​ធំ​អី​ដែរ ព្រោះ​គេ​រំពឹង​ថា ព្រះចន្ទ​ពេញវង់ Super Full Moon បន្ទាប់ នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី០២ ខែ​មករា ឆ្នាំ២០១៨៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម