មើល​រូបរាង BMW i8 Roadster ស៊េរី ០៩ តម្លៃ​វិញ​ចាំ​ចេញ​តាមក្រោយ​

  • 2017-12-01 23:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន BMW បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត i8 Roadster ស៊េរី​ឆ្នាំ ២០១៩ ក្នុង​ពិព័រណ៍​តាំង​បង្ហាញ​រថយន្ត​នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក។

រថយន្ត​ស្ព័រ​បើក​ដំបូល មាន​កៅអី ២ សម្រាប់​អ្នក​ធ្វើ​ដំណើរ បំពាក់​នូវ​ម៉ាស៊ីន Turbocharged ចំណុះ ១.៥ លីត្រ ផលិត​កម្លាំង​បាន ២២៨ សេះ និង​មាន​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ​ ៦ វគ្គ។​ មាន​ល្បឿន​អតិបរមា ២៥០ គ.ម/ម៉ ស្ទុះ​ពី​ល្បឿន ០ ទៅ ៩៦ គ.ម/ម៉ ប្រើ​រយៈ​ពេល​ត្រឹម ៤.៤ វិនាទី។ មិន​ខុស​ពី​ម៉ូដែល Coupe ចំពោះ​រថយន្ត Roadster i8 ស៊េរី​ឆ្នាំ ២០១៩ នឹង​មាន​ដាក់​លក់​នៅ​តាម​បណ្ដា​ហាង​ចែកចាយ​ក្នុង​តំបន់ ចាប់​ពី​អំឡុង​ត្រីមាស​ទី ២ ឆ្នាំ​ក្រោយ​ត​ទៅ ស្រប​ពេល​តម្លៃ​ជាក់លាក់​មិន​ទាន់​មាន​ការ​បង្ហើប​ប្រាប់​នៅ​ឡើយ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

​. ​មាន​លុយ​មិន​គ្រប់ ចង់​ទិញ​ឡាន​ជិះ ​អាច​ប្រើ​វិធី​មួយ​នេះ​បាន​

. Lexus LC 500 លេង​ពណ៌​លឿង​ខ្ចី​ស្រស់ លក់​តម្លៃ​ជាង ១០០K​​

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី