កីឡាករ​ Barca ញញឹម​ពព្រាយ ក្រោយ Audi ឲ្យ​រថយន្ត​ថ្មី​ម្នាក់​មួយ​គ្រឿង

  • 2017-12-01 01:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង Barcelona​ ត្រូវ​បាន​ក្រុមហ៊ុន​រថយន្ត​ Audi ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​មួយ​របស់​ក្លឹប បាន​ផ្ដល់​រថយន្ត​ស៊េរី​ថ្មី​ទំនើប​ ម្នាក់​មួយ​គ្រឿង​​កាល​ពី​ម្សិលមិញ។

កីឡាករ​ទាំង​អស់​ព្រម​ទាំង Lionel Messi និង  Luis Suarez ដែល​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​ផ្ដល់​នោះ បាន​ញញឹម​សើច​សប្បាយ​រីករាយ បន្ទាប់​ពី​បាន​សោ​រថយន្ត​ថ្មី។ Messi និង Suarez ទទួល​បាន​រថយន្តម៉ាក Audi RS 6 Avant Performance ដ៏​ថ្មី​សន្លាង​ ខណៈ​កីឡាករ​ផ្សេង​បាន​ប្រភេទ​រថយន្ត​ម៉ាក​ផ្សេងៗ​គ្នា។ ពួក​គេ​មាន​ថត​រូប​ពេល​ ក្រុមហ៊ុន​ប្រគល់​ជូន​រថយន្ត និង​បាន​បើក​សាកល្បង​​កម្លាំង​ម៉ាស៊ីន​​ផង​ដែរ។​

ការ​ឲ្យ​កាដូ​​ទៅ​កីឡាករ​ Barca នេះ​​​កើត​ឡើង​ មួយ​សប្ដាហ៍​បន្ទាប់​ពី​ Audi ទើប​តែ​ជូន​កាដូ​រថយន្ត​ទៅ​​ក្រុម​កីឡាករ​ Real Madrid ដូច​គ្នា។ ក្នុង​រដូវ​កាល​ថ្មី​នេះ Barcelona​ កំពុង​ធ្វើ​បាន​ល្អ​មែនទែន មិន​ទាន់​ចាញ់​មួយ​ប្រកួត​ណា​ឡើយ និង​​​ដាច់​ពិន្ទុ​គូ​ប្រជែង Real Madrid ៨​ពិន្ទុ ដែល​កំពុង​ឈរ​លេខ​៤៕ ​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ