ខ្សែ​ការពារ​ Chelsea ម្នាក់ លេង​ឡើង​រហែក​ស្បែក​ជើង ក្នុង​ប្រកួត​យប់​មិញ

  • 2017-11-30 12:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ជួយ​ឲ្យ Chelsea ឈ្នះ ១​ទល់​នឹង ០ ទៅ​លើ Swansea ក៏​ដោយ ខ្សែ​ការពារ Antonio Rudiger បាន​រង​របួស​រលាត់​ស្បែក​ ក្រោយ​ស្បែក​ជើង​របស់​ខ្លួន​បាន​រហែក​ក្នុង​អំឡុង​ពេល​ប្រកួត។

ក្នុង​គណនី Instagram របស់​ខ្លួន​ ខ្សែ​ការពារ​អាល្លឺម៉ង់ Rudiger បាន​បង្ហោះ​រូប​ភាព​ដែល​បង្ហាញ​ពី​របួស​ រលាត់​សាច់​នៅ​ជើង​ឆ្វេង​របស់​ខ្លួន។ លើស​ពី​នេះ ក្នុង​រូប​ភាព​ទាំង​នោះ ក៏​បាន​បង្ហាញ​ពី​ស្បែក​ជើង​របស់ Rudiger ដែល​មាន​សភាព​ធ្លុះ។ ដោយ​ស្បែក​ជើង​ដែល​ខ្លួន​ពាក់ ជា​ផលិតផល​របស់​ក្រុមហ៊ុន Nike កីឡាករ Rudiger បាន​សរសេរ​លើ​រូប​នោះ​ដោយ​បន្ថែម​សញ្ញា​សើច ក្នុង​ន័យ​សួរ​ក្រុមហ៊ុន​មួយ​នេះ ថា៖ " Nikeតើ​នេះ​ជា​អ្វី? ”

កាល​ពី​ប្រកួត​យប់​មិញ មួយ​គ្រាប់​នៅ​នាទី ៥៥ របស់​ខ្សែ​ការពារ Rudiger បាន​ជួយ​ក្លឹប​តោ​ខៀវ​បាន ៣​ពិន្ទុ ដែល​ពិន្ទុ​ទាំង​នេះ​ធ្វើ​ឲ្យ​ក្លឹប​មួយ​នេះ​ឈរ​លេខ ៣​ក្នុង​តារាង EPL ពោល​គឺ​មាន ៣​ពិន្ទុ​ពី​ក្រោយ Manchester United ដែល​នៅ​ចំណាត់​ថ្នាក់​បន្ទាប់ និង ១១​ពិន្ទុ​ពី Manchester City ដែល​កំពុង​ឈរ​កំពូល​តារាង៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី