ហេតុផល​ពិសេស​៨យ៉ាង​ គួរឲ្យទារ​ករៀនហែល​ទឹកពី​អាយុ០៦ខែ​ឡើង​

  • 2017-12-03 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការហែល​ទឹកមិនមែន​គ្រាន់តែ​ជាកីឡាតែ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែវាក៏​ជាវិធីសាស្ត្រមួយ​ដើម្បីអភិវឌ្ឍ​ខួរក្បាល​ និង​រាងកាយ​ក្នុងពេល​ដំណាល​គ្នា​។ ​ក្រៅពី​រាងកាយ​មាំមួន​ ការហែល​ទឹកអាចជួយ​ដល់កុមារ​អាចរំដោះ​ខ្លួនចេញ​ពីគ្រោះ​ថ្នាក់នៃ​ការលង់​ទឹកផង​ដែរ​។​ ​ទន្ទឹមគ្នា​នេះ​ ​អ្នកជំនាញ​ប្រាប់​ថា ការ​បង្រៀន​ហែលទឹក​ក្នុងវ័យ​ទារក​ផ្ដល់នូវ​ភាពសំខាន់​ដល់កុមារ​ ដែល​​ឪពុក​ម្ដាយ​មិនគួរមើល​រំលង​ឡើយ​។

​លោកស្រី​ Sudsiri Prasitphon ​សហស្ថាបនិក​ ​និង​អ្នកជំនាញ​ផ្នែកការ​អភិវឌ្ឍ​ខួរក្បាល​ និង​សក្ដានុភាព​របស់មនុស្ស​ ​និងជា​សហស្ថាប​និកនៃក្លឹប​ហែលទឹក​​ Dolphin ​ឲ្យដឹង​ថា៖ «តាម​ពិតទៅ​ជំនាញ​ក្នុងការ​ហែល​ទឹករបស់​កុមារ​មាន​តាំង​តែពី​នៅក្នុង​គភ៌របស់​ម្ដាយ​មកម្ល៉េះ​ ​ហើយ​ការបង្រៀន​ទារក​ឲ្យហែល​ទឹកនេះ មាន​ការពេញ​និយម​នៅបណ្ដា​ប្រទេស​អភិវឌ្ឍន៍​»។

លោក​ស្រីណែនាំ​ថា​ ​វាមានអត្ថ​ប្រយោជន៍ដល់​កុមារជា​ច្រើនដូចជា​​៖

  • ការ​សម្រួល​សាច់ដុំ​ ជាពិសេស​អាវយវៈភ្នែក​ និងដៃ​ (Eyes and Hand Coordination)
  • ​បន្ថយអាការៈ​ខ្លាចទឹក​ (Reduce Hydrophobia)
  • ជួយជំរុញ​ការលូត​លាស់​ផ្នែក​សាច់ដុំ​ធំ​ (Gross Motor Skills)
  • ​ជួយ​ជំរុញ​ឱ្យមាន​តុល្យភាព​រាងកាយ​ផ្នែក​ខាងឆ្វេង​និងខាងស្តាំ​ធ្វើឱ្យមាន​លំនឹងរឹង​ប៉ឹងល្អ​ (Balancing Movement)
  • ​ជំរុញខួរក្បាល​សងខាង​ ព្រមទាំង​ជួយអភិវឌ្ឍ​ផ្នែក​ទំនាក់ទំនង​ប្រព័ន្ធប្រសាទ​ (Sensory Integration Development)
  • ធ្វើឳ្យ​កុមារដែល​រៀនហែល​ទឹកតាំងពី​តូចមានការ​អភិវឌ្ឍលឿន​ជាង​ធម្មតា​
  • សកម្មក្នុង​កិច្ចការ​សង្គម​ (Social development)។
  • ជួយ​បង្កើន​ទំនាក់ទំនង​ល្អក្នុង​រង្វង់ក្រុម​គ្រួសារ រវាងម្ដាយឪពុក​ និងកូនបាន​យ៉ាងល្អ​

​នៅក្នុងថ្ងៃ​ចុះហត្ថលេខា​សហការគ្នា​បង្កើតស្ថាប័ន​បង្រៀន​ហែលទឹក​សម្រាប់ទារក​ម្សិលមិញ​នេះ​ សហ​ស្ថាបនិក​មួយរូប​ទៀត​ ​លោក​ Dorakimmeng Saroeun បាន​បង្ហាញពី​ស្ថិតិនៃការ​លង់ទឹកស្លាប់​របស់កុមារ​នាឆ្នាំ​កន្លងមក​ ​ក្នុងនោះ​ប្រទេសអភិវឌ្ឍន៍​មានចំនួន​ខ្ពស់​ជាងគេ។​​ លោកថា បើប្រៀបធៀប​ក្នុងចំណោមកុមារ​ដែលមាន​អាយុក្រោម​ ១៥ ឆ្នាំ​ ប្រទេស​អូស្ត្រាលីមាន​ចំនួនកុមារស្លាប់​បាត់បង់ជីវិត​ដោយការលង់​ទឹក​ចំនួន ៤៣​នាក់ក្នុងឆ្នាំ​ចុងក្រោយ​​ ធៀបជាមួយ​កុមារសរុប​ ​៤,៣៧​ ​លាននាក់​ងវ័យនោះ ចំណែក​ឯប្រទេស​កម្ពុជា​វិញ មានចំនួន​កុមារដែល​ស្លាប់ដោយ​ការលង់ទឹ​ករហូតដល់ ៧២៣ នាក់ ​ក្នុង​ចំណោមកុមារអាយុដូចគ្នា​សរុបចំនួន ៤,៦៤​ លាននាក់​។

តំណាង​ស្ថាបនិកក្លឹប​ហែលទឹក​រូបនេះ​ ​ជឿថា​ ការ​បង្កើតក្លឹប​ហែល​សម្រាប់​ទារកនេះ​នឹងជួយ​បង្កើន​ទំនុកចិត្តឪពុកម្ដាយ និងសុវត្ថិភាព​កុមារ​ពេល​ដើរកម្សាន្ត​នៅកន្លែង​មានទឹក​ ​ព្រោះ​ក្លឹបបង្រៀន​លោក​មានគ្រូបង្រៀន​មានបទ​ពិសោធន៍​ជាង​ ១២ឆ្នាំក្នុង​វិស័យ​នេះ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី