ប្ដឹងក្រុមហ៊ុនប្រឹក្សាយោបល់ស្នេហា ទាមទារសំណង ១០០០ដុល្លារ ព្រោះសង្សារចាស់មិនត្រលប់
- 2017-12-05 03:16:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដឹងក្រុមហ៊ុនប្រឹក្សាយោបល់ស្នេហា ទាមទារសំណង ១០០០ដុល្លារ ព្រោះសង្សារចាស់មិនត្រលប់
ចន្លោះមិនឃើញ
ស្ត្រីជនជាតិចិនម្នាក់បានទាមទារប្រាក់សំណងពីសេវាកម្មអនឡាញដែលមានឯកទេសខាងផ្សះផ្សារទំនាក់ទំនងស្នេហាមួយ បន្ទាប់ពីក្រុមហ៊ុនមិនអាចជួយឲ្យសង្សារចាស់ត្រលប់មករកនាងវិញបាន។
តាម South China Morning Post ឲ្យដឹងថា ស្ត្រីដែលរស់នៅទីក្រុង Chengdu រូបនេះបានចំណាយប្រាក់ ៧០០០យ័ន (១០៥៨ដុល្លារ) ទៅលើក្រុមហ៊ុនប្រឹក្សាយោបល់ស្នេហាដើម្បីឲ្យពួកគេជួយធ្វើយ៉ាងណាឲ្យនាងត្រូវគ្នាជាមួយសង្សារចាស់វិញ។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនដែលមិនពេញចិត្តនឹងសេវាកម្មរបស់ក្រុមហ៊ុនរូបនេះ បានទាមទារប្រាក់សំណងវិញ និងបានលើកឡើងថាក្រុមហ៊ុនមិនបានផ្ដល់សេវាកម្មដូចដែលបានផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។
លោក Liu ជាអ្នកតំណាងរបស់ក្រុមហ៊ុនបានពន្យល់ថាសេវាកម្មរបស់ក្រុមហ៊ុនអាចត្រឹមជួយដោះស្រាយជម្លោះគូស្នេហ៍ និងឲ្យពួកគេផ្សះផ្សាគ្នាវិញប៉ុណ្ណោះ ហើយក្រុមហ៊ុនមិនបានធានាថានឹងសងប្រាក់វិញចំពោះអតិថិជនដែលមិនពេញចិត្តនឹងសេវាកម្មនោះឡើយ។
ស្ត្រីជាអតិថិជនរូបនេះបានបង្ហើបឱ្យដឹងថាអតីតមិត្តប្រុសរបស់នាងគឺជា "មនុស្សដែលមានភាពចាស់ទុំ" និងគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនជាច្រើន។ ជាអកុសលអតីតមិត្តប្រុសរបស់នាងបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងរបស់ពួកគេដោយសារតែនាងមិនចរិតក្មេងពេក។
ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៀតគឺ សង្សារចាស់របស់នាងបានរៀបការជាមួយនារីផ្សេងបាត់ទៅហើយ ហើយគេក៏មិនមានបំណងមកត្រូវគ្នាជាមួយនាងវិញនោះទេ៕
ចុចអាន៖
បែកគំនិតគូសសញ្ញាចរាចរណ៍លើផ្លូវ សម្រួលការធ្វើដំណើរខ្លួនឯង ត្រូវប៉ូលិសចាប់ខ្លួន (វីដេអូ)
នារីម្នាក់ជាប់ជើងក្នុងលូ ដោយសាររវល់ចុចទូរសព្ទពេលដើរ