Bayern សង​សឹក​ PSG បាន​សម្រេច​មុន​ឡើង​ទៅ​វគ្គ​១៦​ក្រុម

  • 2017-12-06 01:25:07
  • ចំនួនមតិ

ចន្លោះមិនឃើញ

Bayern Munich សងសឹក​ Paris Saint Germain បាន​សម្រេច​ ៣​ទល់​នឹង​១​ មុន​ដឹក​ដៃ​គ្នា​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​កម្មវិធី UEFA Champions League។

កាល​ពី​ជើង​ទី​មួយ​ក្រុម​ជើង​ខ្លាំង​មក​ពី Bundesligaបាន​ចាញ់​ PSG ៣​ទល់​នឹង​០ នៅ​ទីក្រុង​ប៉ារីស​​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​រហូត​ដល់​មាន​ការ​បណ្ដេញ​អ្នក​ចាត់ការ​ទូទៅ​លោក Carlos Ancelotti ចេញ​ពី​តំណែង​។

យ៉ាង​ណា​កាល​ពី​យប់​មិញ​ Robert Lewandowski ស៊ុត​បាន​១​គ្រាប់​នៅ​នាទី​ ទី​៨ ហើយ​ Corentin Tolisso រក​បាន​២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ ៣៧​ និង​៦៩​ជួយ​ Bayern Munich យក​ឈ្នះ​បាន​វិញ។ ១​គ្រាប់​របស់​ PSG ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Kylian Mbappe នៅ​នាទី​៥០។

ទោះ​ជា​បរាជ័យ​មែន​ប៉ុន្តែ​ក្រុម​អ្នកមាន​បារាំង​ PSG នៅ​តែ​ឈរ​កំពូល​តារាង​ពូល​B​ មាន​ពិន្ទុ​ស្មើគ្នា​ជាមួយ​ Bayern ប៉ុន្តែ​ខ្លួន​ចំណេញ​១​គ្រាប់​លើ​រូប​មន្ត Head to head (គិត​លើ​លទ្ធផល​ប៉ះ​គ្នា​ទាំង​២​ជើង)៕


អត្ថបទ៖ វីរ៉ុត