ទាន់ឱកាសមាន! ក្រសួង​វប្បធម៌​ ចេញ​ប្រកាស​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​បទ​ភ្លេង​ និង​ទំនុក​ច្រៀងថ្មី

  • 2017-12-07 02:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​លើក​កម្ពស់​សិល្បៈ​វប្បធម៌​ជាតិ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​រៀប​ចំ​ការ​ប្រកួត​ប្រជែង​ តែង​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ថ្មី ប្រកាស​ទៅ​ដល់​អ្នក​ដែល​មាន​ជំនាញ​ តែង​និពន្ធ​ទាំង​អស់​មក​ចូល​រួម​ប្រកួត​យក​ពាន​រង្វាន់​ ៣មីនា លើក​ទី​២០ ឆ្នាំ ២០១៨។

សិល្បករ សិល្បការិនី យុវជន យុវនារី ដែល​មាន​ជំនាញ​ អាច​មក​ដាក់​ពាក្យ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ ៣១ មករា​​ ឆ្នាំ​២០១៨។ សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ចូល​រួម​ប្រកួត​ រួម​មាន៖

  • បេក្ខជន​អាច​និពន្ធ​ជា​ក្រុម​ ឬ​បុគ្គល​
  • បេក្ខជន​មួយរូប​ ឬ ជា​ក្រុម​ត្រូវ​ត្រូវ​បង្ហាញ​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀងនចំនួន​២​បទ​​
  • បទភ្លេង និង​ទំនុក​ច្រៀង​ថ្មី​ត្រូវ​មាន​លក្ខណៈ​ជាតិ
  • ទំនុក​ច្រៀង​ត្រូវ​មាន​ខ្លឹម​សារ​អប់​រំ​ដល់​កូន​ចៅ​ឲ្យ​ស្រលាញ់​ទឹក​ដី ​ព្រៃ​ព្រឹក្សា​ ភាព​ល្អ​ប្រសើរ​នៃ​វប្បធម៌​ប្រពៃណី​ជាតិ។​​
  • ថត​ទំនុក​ភ្លេង និង​ទំនុក​ច្រៀង ផ្ញើ​គណៈកម្មការ​តាម​រយៈ​អ៊ីម៉ែល khmer.musical.composition@gmail.com ឬ Inbox របស់​បណ្តាញ​សង្គម​របស់​ក្រសួង KhmerCultureMinistry

សម្រាប់​ព័ត៌មាន​បន្ថែមទាក់ទង​លេខ​ទូរ​សព្ទ ០១៦ ២២២ ៩២០ និង ០១១ ៥៧៥ ៧៦៨

អត្ថបទ៖ ថា ម៉ាលីដា