ខឹងបើកសម្លេងឮៗពេក ទម្លុះជញ្ជាំង កម្ទេច​ទូរទស្សន៍ចោល

  • 2017-12-08 02:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​វ័យ ៤១ ឆ្នាំ​ម្នាក់​រស់​នៅ​ក្នុង​ទីក្រុង Fukuoka ប្រទេស​ជប៉ុន បាន​ទទួល​ភាព​តក់​ស្លុត​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​អ្នក​ជិត​ខាង​របស់​អ្នកស្រី ឈ្មោះ Kei Fujino អាយុ ៣៣ ឆ្នាំ បាន​ទម្លុះ​ពិដាន​របស់​អ្នកស្រី​យ៉ាង​កំរោល។

បើ​តាម​របាយ​ការ​របស់ Livedoor News ដែល​បក​ប្រែ​មក​ពី​កាសែត​ជប៉ុន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទម្លុះ​ពិដាន​រួច លោក Fujino បាន​ចោល​ដុំ​ឈើ​មួយ​ប្រវែង​ជាង ១​ម៉ែត្រ មក​ត្រូវ​លើ​ទូរទស្សន៍​របស់​ស្ត្រី​រូប​នេះ ។

ប៉ូលីស​បាន​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​បាន​ឃាត់​ខ្លួន​លោក Fujino និង​បាន​រក​ឃើញ​ថា​បុរស​រូប​នេះ​បាន​ប្រើ​វត្ថុ​មួយ​ចំនួន​ដើម្បី​ចោះ​រន្ធ​មួយ​នៅ​ក្នុង​អាគារ​ផ្ទះ​ល្វែង​របស់​លោក។ ហើយ​ប៉ូលីស​ក៏​មិន​ទាន់​រក​ឃើញ​មូល​ហេតុ​អ្វី ដែល​ជំរុញ​ឱ្យ​បុរស​នេះ​ ធ្វើ​ការ​វាយ​ប្រហារ​បែប​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ជឿ​ជាក់​ថា ហេតុ​ផល​ចម្បង​នៃ​ហេតុការណ៍​នេះ គឺ​ដោយ​សារ​សម្លេង​ឮៗ​នៃ​ទូរទស្សន៍​របស់​ស្ត្រី​រូប​នោះ។

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី