ទិញអាវថ្មីមកពាក់ភ្លាម ចេញពណ៌ចម្លែកជាប់ខ្លួន ៣៦ម៉ោងទើបលាងជ្រះ
- 2017-12-08 02:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញអាវថ្មីមកពាក់ភ្លាម ចេញពណ៌ចម្លែកជាប់ខ្លួន ៣៦ម៉ោងទើបលាងជ្រះ
ចន្លោះមិនឃើញ
បុរសម្នាក់ត្រូវបានគេប្រទះឃើញ មានឡើងពណ៌បៃតងពេញខ្លួនក្រោយពីពណ៌ទាំងនោះបានចេញពីអាវយឺតរបស់លោក។
លោក Chris Honey អាយុ ៥៩ ឆ្នាំបានឡើងពណ៌ចម្លែកពាសពេញខ្លួនត្រឹមតែរយៈពេល ៣ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកពាក់យឺតពណ៌ខៀវដែលទើបនឹងទិញក្នុងតម្លៃ ២៦ដុល្លារ ពីហាង Weird Fish ។
ពណ៌ចម្លែកនោះបានជ្រាបចេញពីអាវទៅលើខ្នង ទ្រូង ដៃ និងសូម្បីតែសក់របស់លោក Chris។ ភរិយារបស់លោក Chrisដំបូងបានកត់សម្គាល់ថាប្តីរបស់អ្នកស្រី បានឡើងពណ៌បៃតង ខណៈពេលដែលពួកគេនៅហាងស្រាមួយនៃទីក្រុង Chudleigh ចក្រភពអង់គ្លេស ។
នៅពេលដែលពួកគេបានត្រលប់ទៅផ្ទះវិញ លោក Chris បានចូលទៅក្នុងបន្ទប់ទឹកភ្លាមៗហើយព្យាយាមសម្អាតពណ៌បៃតងនោះចេញ ប៉ុន្តែវាមិនជ្រះនោះទេ។ ទីបំផុត លោក Chris បានចំណាយពេលរហូតទៅដល់ ៣៦ ម៉ោង ទើបអាចសម្អាតពណ៌នោះឲ្យជ្រះអស់ និងធ្វើឲ្យស្បែករបស់លោកប្រែទៅជាពណ៌ធម្មតាវិញ។
លោក Julia McBride ប្រធានផ្នែកគណនេយ្យរបស់ Weird Fish បាននិយាយថា ហាងរបស់លោកតែងគិតទៅលើគុណភាពជារឿងសំខាន់ ប៉ុន្តែបញ្ហាដែលជួបប្រទះខាងលើ ហាងរបស់លោកនឹងធ្វើការស៊ើបអង្កេត។ លោកក៏បានលើកឡើងថា នឹងជួបលោក Chris Honey សុំការអភ័យទោសដោយផ្ទាល់៕
Read more: http://metro.co.uk/2017/12/07/mans-skin-turns-green-t-shirt-7141032/?ito=cbshare Twitter: https://twitter.com/MetroUK | Facebook: https://www.facebook.com/MetroUK/

ចុចអាន៖
បុគ្គលិកសុំច្បាប់ តែមេអត់ជឿ ដល់ពេលផ្ញើភស្តុតាងឲ្យមើល ទើបមេភ្ញាក់ខ្លួនព្រឺត!
ស្ត្រីម្នាក់អះអាងថាបានរួមភេទជាមួយខ្មោចសតវត្សទី១៩ ពេលរស់នៅតែឯងក្នុងខ្ទមដាច់ស្រយាល