ស្ត្រីម្នាក់អះអាងថាបានរួមភេទជាមួយខ្មោចសតវត្សទី១៩ ពេលរស់នៅតែឯងក្នុងខ្ទមដាច់ស្រយាល

  • 2017-12-07 05:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​បាន​អះ​អាង​ថា​នាង​បាន​រួម​ភេទ "ដ៏​អស្ចារ្យ" ជា​មួយ​ខ្មោច​បុរស​ម្នាក់​ក្នុង​សតវត្ស​ទី ១៩ ខណៈ​ពេល​ដែល​នាង​រស់​នៅ​តែ​ម្នាក់​ឯង​នៅ​ក្នុង​ខ្ទម​ដាច់​ស្រយាល​មួយ។ ស្ត្រី​ឈ្មោះ Sian Jameson បាន​និយាយ​ថា​នាង​​ប្រទះ​ឃើញ​បុរស​ម្នាក់​នៅ​ក្នុង​គំនូរ​ប្រវត្តិសាស្រ្ត​ដែល​ត្រូវ​បាន​ដាក់​នៅ​ពី​លើ​ចង្ក្រាន​ក្នុង​ផ្ទះ។

នារី​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​ចាក​ចេញ​ពី​ជីវិត​នៅ​ទី​ក្រុង​ឡុង​របស់​នាង ហើយ​បាន​រើ​ទៅ​ផ្ទះ​ខ្ទម​មួយ​នៅ​ក្នុង​ទីក្រុង Aberystwyth, ប្រទេសវែល បន្ទាប់​ពី​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស​របស់​នាង​អស់​រយៈ​ពេល ៣​ឆ្នាំ។

Sian បាន​និយាយ​ថា "គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ទៅ​ទាំងអស់​គឺ​ខ្ញុំ​ចង់​រំលឹក​ពី​អតីត​សង្សារ​របស់​ខ្ញុំ​។ ខ្ញុំ​ត្រូវ​ការ​ការ​ចាប់​ផ្តើម​ថ្មី។ "

ដោយ​បាន​រៀប​រាប់​អំពី​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​នៅ​ក្នុង​ផ្ទះ នាង​បាន​ប្រាប់​Walse Online ថា "ម្ចាស់​ផ្ទះ​បាន​បន្សល់​ទុក​សៀវភៅ​និង​រូប​គំនូរ។ ផ្ទាំង​គំនូរ​មួយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ វា​ស្ថិត​នៅ​ពី​លើ​ខោ​អាវ​ក្នុង​បន្ទប់​ធំ ហើយ​ជា​រូប​បុរស​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​ដែល​ចុះ​កាល​បរិច្ឆេទ​ឆ្នាំ​ ១៨២០ ។"

ក្នុង​នាម​ជា​អ្នក​និពន្ធ​ម្នាក់ Sian និយាយ​ថា "វា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ គ្មាន​ការ​រំខាន​ទេ ហើយ​មាន​តែ​ខ្ញុំ ដើមឈើ និង​មេឃ​ប៉ុណ្ណោះ។ ខ្ញុំ​អាច​បង់​​ថ្លៃ​ជួល​ផ្ទះ​របស់​ខ្ញុំ ដោយ​ការ​សរសេរ ហើយ​ដោយ​សារ​តែ​ខ្ញុំ​មិន​ចង់​បាន​ច្រើន​នៅ​ជន​បទ ខ្ញុំ​អាច​គ្រប់គ្រង​លុយ​បាន​ល្អ។ ខ្ញុំ​ចូល​ចិត្ត​សន្តិភាព បន្ទាប់​ពី​ទំនាក់​ទំនង​ស្នេហា​ដ៏​វែង​អន្លាយ ការ​រៀន​រស់​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ពិត​ជា​រំភើប​ណាស់។ ខ្ញុំ​ចាប់​ផ្តើម​ងឿង​ឆ្ងល់​ថា​តើ​ខ្ញុំ​ចង់​បាន​បុរស​ម្នាក់​នៅ​ក្នុង​ជីវិត​ម្តង​ទៀត ឬ​យ៉ាង​ណា។"

នាង​ចាប់​ផ្តើម​មាន​ក្តី​សុបិន្ត​ស្រើប​ស្រាល។

“ខ្ញុំ​ភ្ញាក់​ឡើង​គិត​ថា​ខ្ញុំ​នៅ​តែ​មាន​ទំនាក់ទំនង​ស្នេហា ហើយ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ការ​ស្វែង​រក​ខ្លួនឯង។ ពីរ​​បី​ខែ​ក្រោយ​ពី​ខ្ញុំ​បាន​ចូល​មក​រស់​នៅ​ទី​នេះ ថ្ងៃ​មួយ​ខ្ញុំ​បាន​ភ្ញាក់​ពី​ព្រឹក​ព្រលឹម​ដើម្បី​ស្វែង​រក​បុរស​វ័យ​ក្មេង​សក់​ពណ៌​ខ្មៅ​ម្នាក់​ឈ្មោះ Robert ដែល​នៅ​ក្បែរ​ខ្ញុំ។ គេ​ស្លៀក​ពាក់​យ៉ាង​ជិត​ខ្លួន ជាមួយ​អាវ​ពណ៌​ស​រលុង កន្សែង​បង់​ក និង​ខោ​ជិះ​សេះ​ចាស់ៗ។ គេ​មាន​អារម្មណ៍​ស្រៀវ​ស្រើប​ដូច​ជា​នៅ​ពី​ក្រោយ​វាំង​នន។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា​កំពុង​សុបិន ហើយ​ក៏​រមៀល​ខ្លួន​ចេញ។នៅ​ពេល​ខ្ញុំ​បែរ​មុខ​ទៅ​ជញ្ជាំង ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​មែន​ដេក​លក់​ទេ ហើយ​ភ្លាម​ៗ​នោះ​ខ្ញុំ​ក៏​បាន​ពោរ​ពេញ​ទៅ​ដោយ​ភាព​ភ័យ​ខ្លាច។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ដៃ​មួយ​បាន​ប៉ះ​ចង្កេះ​របស់​ខ្ញុំ ប៉ុន្តែ​ការ​ប៉ះ​នោះ​គឺ​ចំឡែក​ណាស់ ដោយ​សារ​វា​មាន​ភាព​ស្រាល​និង​ត្រជាក់។ យើង​ក៏​បាន​ចាប់​ផ្តើម​រួម​ដំណេក​ជាមួយ​គ្នា”

នាង Sian បន្ត​ថា នាង​តែងតែ​ជឿ​លើ​ព្រលឹង​ខ្មោច ហើយ​អះ​អាង​ថា​បាន​ឃើញ​ការ​បង្ហាញ​ខ្លួន​ខ្មោច​ជា​ច្រើន​ពី​មុន​មក។ ប៉ុន្តែ​គ្មាន​ខ្មោច​ណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ធ្លាប់​ស្និទ្ធ​ស្នាល​ជាមួយ​នាង​ដូច​ខ្មោច​ប្រុស Robert ដែល​មក​ពី​សតវត្ស​ទី​១៩​នេះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ចិត្ត​សាស្ត្រ Tina Radziszewicz បាន​បដិសេធ​ចំពោះ​បញ្ហា​នេះ​ និង​បាន​លើក​ឡើង​ថា ទោះ​បី​ជា​បទ​ពិសោធ​នៃ​ការ​បង្កើត​ស្នេហា​ជាមួយ​នឹង​ខ្មោច​មាន​អារម្មណ៍​ថា​ដូច​ជា​ការ​ពិត​ចំពោះ Sian ក៏​ដោយ តែ​ការ​រួម​ភេទ​ដោយ​ស្រមោល​តែង​តែ​កើត​ឡើង​នៅ​ពេល​ព្រឹក​រឺ​យប់​ជ្រៅ​ដោយ​សារ​តែ​នាង​កំពុង​ងងុយ​ និង​ដោយ​សារ​ការ​ចុះ​សម្ពាធ​ឈាម​ដែល​ធ្វើ​ឲ្យ​មាន​ការ​កន្ត្រាន់​និង​អារម្មណ៍​រវើរវាយ​ប៉ុណ្ណោះ ៕

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ រ័ត្ន