បទចម្រៀងថ្មី ដោយក្រុមថ្មី រៀបរាប់ពីការលើកទឹកចិត្តបើជួបបញ្ហាក្នុងជីវិត (វីដេអូ)

  • 2017-12-08 08:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទថ្មី ជីវិត Life រៀបរាប់ពីការតស៊ូ និងការលើកទឹកចិត្តពេលជួបបញ្ហាក្នុងសង្គម ជាការនិពន្ធថ្មី បែប Rock ដោយក្រុម Best Life Band ដែលជាក្រុមចម្រៀងថ្មី និងសុទ្ធតែជាយុវវ័យវ័យក្មេងប្រកបដោយ ទេពកោសល្យ។

Best Life Band

ចង់ដឹងថាបទថ្មីនេះ មានអត្ថន័យ និងរស់ជាតិបែបណាប្រិយមិត្តអាចសាកល្បងសន្តាប់តាមប្រាថ្នានៅខាងក្រោមនេះ៖

ជីវិត Life

I. វិថីនៃខ្សែជីវិត តែងជួបហើយត្រូវគិតដោះស្រាយសប្បាយទុក្ខសោកគឺវាសនា មើលអោយបានវែងឆ្ងាយពីគោលដៅ គិតអោយជ្រៅកុំសោកាចាត់ទុកថាវាជាមេរៀន

B. ទោះបីត្រូវគេមើលងាយ កុំទន់ជ្រាយត្រូវតតាំងហ៊ាន ជាស្ពានឈានទៅអនាគត ទោះជួបទុក្ខលំបាកយ៉ាងណា ត្រូវចាំពីរម៉ាត់ថាគឺ“ក្រោកឈរ” ជំហរនៃភាពជោគជ័យ

R1. ជីវិតយើងត្រូវតែតស៊ូ ត្រូវតែតស៊ូឈ្នះបរាជ័យ ជីវិតយើងពិតមានតម្លៃ គឺអាស្រ័យដោយសារខ្លួនយើង

R2. ផ្លូវជីវិតមនុស្សខុសៗគ្នា កុំរុញរាត្រូវតស៊ូឡើង កុំអោយជីវិតធ្លាក់ក្នុងភ្លើង អាចធ្វើអោយយើងមានភាពស្តាយក្រោយ

បញ្ចប់.ក្រោយ R2.…………គូសវាសអោយហើយជាស្ពានជោគជ័យ

រូបភាពខ្សែវីដេអូ ជីវិត Life
រូបភាពខ្សែវីដេអូ ជីវិត Life
រូបភាពខ្សែវីដេអូ ជីវិត Life
រូបភាពខ្សែវីដេអូ ជីវិត Life

ចុចអាន -P-Sand បញ្ចេញ​ចម្រៀង​ទី​១ ក្រោយ​បែក​បាក់​ក្រុម(វីដេអូ)

-ជក់ចិត្ត ត្រឹម១០សន្លឹកក្រៅឆាករឿង «ផ្ទះគ្រូទាយ»

អត្ថបទ៖ Sunny

អត្ថបទថ្មី