P-Sand បញ្ចេញ​ចម្រៀង​ទី​១ ក្រោយ​បែក​បាក់​ក្រុម(វីដេអូ)

  • 2017-12-08 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កសាង​កេរ្តិ៍​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈ​ពេល​៥​ឆ្នាំ ​ក្រុម​ចម្រៀង P-Sand បាន​ប្រកាស​​រំសាយ​ក្រុម​កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​ ដោយ​គិត​មក​ដល់​ពេល​នេះ ក្រុម​ខាង​លើ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បែក​បាក់​នេះ​ឡើយ​។

ក្រុម P-Sand

ចម្រៀង​នីមួយៗ​​ពី​ក្រុម​ P-Sand បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​វិស័យ​តែង​និពន្ធ​ខ្មែរ​ ក្នុង​នោះ​បទ​ដំបូង​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ស្គាល់ P-Sand ច្បាស់​គឺ បទ "ទេវតា" និង​បទ​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាំ​មិន​ភ្លេច​គឺ​បទ "ដឹង​ទេ​ថានឹក?"។

ក្រោយ​ការ​​​​​​ប្រកាស​រំសាយ​​ Sand ​អតីត​អ្នក​ចម្រៀង​ប្រចាំ​ក្រុម​ដដែល​នេះ ធ្លាប់​លើក​ឡើង​ថា លោក​នឹង​បន្ត​ធ្វើ​ជា​អ្នក​ចម្រៀង​ឯករាជ្យ​ ហើយ​កាល​ពី​យប់​មិញ​នេះ​លោក​បាន​បញ្ចេញ​ចម្រៀង​១​បទ​ដែល​មាន​ចំណង​ជើង​ថា "មនុស្ស​កណ្ដាល"។

ចុចអាន៖

"មនុស្ស​កណ្ដាល" គឺ​ជា​ចម្រៀង​ទី​១​​ ក្រោយ​​ក្រុម​ខាង​លើ​ត្រូវ​បាន​បែកខ្ញែក​។ ចង់​ដឹង​បទ​នេះ មាន​អត្ថន័យ​បែបណា? ស្ដាប់ទាំង​អស់​គ្នា!!!

អត្ថបទ៖ សុខណា