Jesus ថា ជំនួប Manchester derby មិន​ខុស​ពី​ប្រេស៊ីល​ ជួប​អាហ្សង់ទីន

  • 2017-12-10 03:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធGabriel Jesus របស់ Manchester city បាន​ប្រៀបធៀប​​ការ​ប្រួត Manchester derby នៅ​ថ្ងៃ​អាទិត្យ​នេះ ដូច​ជា ប្រេស៊ីល​ ប៉ះ​​អាហ្សង់ទីន​អ៊ីចឹង។

កីឡាករ​ប្រេស៊ីល​វ័យ​ក្មេង​ខាង​លើ​អាច​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​២​ក្នុង​ជំនួប​ក្រុម​ខ្លាំង​ក្នុង​ទីក្រុង​ Manchester ទាំង​ពីរ​ បន្ទាប់​ពី​រូប​គេ​ធ្លាប់​​លេង​បាន​ម្ដង​ក្នុង​ការ​ប្រកួត​នេះ​កាល​ពី​ខែ មេសា​ ឆ្នាំ ២០១៧​កន្លង​ទៅ។

ត្បិត​តែ​ទើប​តែ​មាន​បទ​ពិសោធន៍​ស្ដួចស្ដើង​​ក្នុង​បាល់​ប្រទេស​អង់គ្លេស​ បន្ទាប់​ពី​ផ្លាស់​មក Premier League កាល​ពី​ខែ មករា​ពី​ក្រុម Palmeiras តែ Jesus​យល់​ច្បាស់​ពី​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ។ កីឡាករ​វ័យ​២០​ឆ្នាំ​បាន​ប្រដូច​ការ​ប្រកួត Manchester derby ដូច​ទៅ​នឹង​ជំនួប​រវាង ប្រេស៊ីល​ និង​អាហ្សង់ទីន។

“ខ្ញុំ​គិត​ថា​​ការ​ប៉ះ​គ្នា​រវាង ប្រេស៊ីល​ និង​អាហ្សង់ទីន​គឺ​ជា​ការ​ប្រជែង​ធំ​ជាង​គេ ព្រោះ​យើង​បាន​ឃើញ​​ប្រទេស​ធំ​២​ប៉ះ​គ្នា។ ប៉ុន្តែ​​វា​មិន​ខុស​ឆ្ងាយ​គ្នា​ទេ ជំនួប Manchester Utd និង Manchester City ក៏​ស្រដៀង​នឹង​ការ​ប្រកួត​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។ វា​គឺ​ជា Classico”៕ ​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ