អនាគត​ Mascherano ​នៅ​ Barca​ ស្ថិត​ក្នុង​ភាព​​​មិន​ច្បាស់ ខណៈ​ក្លឹប​នៅចិន​ចង់​បាន

  • 2017-12-10 07:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Barcelona លោក Ernesto Valverde  មិន​ទាន់​អាច​ធានា​ពី​អនាគត​របស់​ខ្សែ​ការពារ  Javier Mascherano បាន​ទេ ស្របពេល​កីឡាករ​ខ្លួន​ផ្ទាល់​​​ផ្ដាច់ជ្ញា​ចង់​​ជួយ​ក្លឹប​សិន។

កីឡាករ​ជើង​ចាស់​វ័យ​៣៣​ឆ្នាំ​ កំពុង​មាន​ការ​ទាក់ទង​ពី​ក្លឹប​ចិន​នៅ​ខែ មករា​ខាង​មុខ​នេះ​​​ជា​ពិសេស​ក្លឹប  Hebei Fortune បន្ទាប់​ពី​បង្ហាញ​ខ្លួន​ទើប​តែ​៦​ប្រកួត​ប៉ុណ្ណោះ​សម្រាប់​រដូវ​កាល​នេះ។ លោក Valverde បាន​លើក​សរសើរ​ពី​កីឡាករ​អាហ្សង់ទីន​​​ខាង​លើ​សម្រាប់​ការ​ផ្ដាច់ជ្ញា​ចិត្ត ប៉ុន្តែ​ចំពោះ​អនាគត​​របស់​គេ​នឹង​មាន​​ការ​លើក​មក​ពិភាក្សា។

“ទីផ្សាដោះដូរ​រដូវ​រងា​នៅ​ខែ​ មករា​មិន​ទាន់​មក​ដល់​ទេ ពួក​យើង​ចាំ​វា​មក​ដល់​សិន។ ពេល​នេះ​គេ​នៅ​តែ​ជា​កីឡាករ​របស់​ពួក​យើង ហើយ​រាល់​ពេល​ដែល​គេ​លេង គេ​បំពេញ​តួនាទី​បាន​ល្អ​ណាស់។ គេ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​សម្រាប់​ក្លឹប​ទោះ​បាន​លេង​ឬ​មិន​បាន​ក្ដី ដរាបណា គេ​នៅ​ទី​នេះ​ ពួក​យើង​​មិន​ទាន់​គិត​អ្វី​ទាំង​អស់"៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី