ម៉ូតូ Honda CB4 ស៊េរី​ឆ្នាំ ២០១៨ នឹង​ប្រើប្រាស់​ថាមពល​ខ្យល់

  • 2017-12-11 01:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង​កម្លាំង​ខ្យល់​ក្នុង​ការ​បង្កើត​ជា​ថាមពល​ផ្គត់ផ្គង់​ដល់​ម៉ូតូ​ស៊េរី​ក្រោយ​របស់​ខ្លួន។ នា​ព្រឹត្តិការណ៍ EICMA ក្នុង​ទីក្រុង Milan គំរូ​រាង​ម៉ូតូ CB4 Interceptor ត្រូវ​បាន​ប្រកាស​បង្ហាញ ដោយ​មាន​បំពង់​ខ្យល់​មួយ​ភ្ជាប់​នៅ​ខាង​មុខ​ដៃ​ចង្កូត។

ក្រុម​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កំពុង​ដុតដៃដុតជើង​បន្ត​ពិសោធន៍​​មុខងារ​ថ្មី​នេះ​ក្នុង​ទីក្រុង Rome ស្រប​ពេល Concept ដំបូង​នៃ CB4 បាន​ប្រកាស​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ។ ផ្អែក​តាម​សេចក្ដី​ថ្លែងការណ៍​ពី​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ ម៉ូតូ​ទំនើប​ស៊េរី​ឆ្នាំ ២០១៨ នឹង​រចនា​បញ្ចូល​គ្នា​នូវ​ម៉ូដ​នៃNeo Sports Cafe និង Enduro Styles ហើយ​សម្រេច​ថា​មាន​ពណ៌​ខ្មៅ។ ក្បែរ​ដៃ​ចង្កូត​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មើល​ផែនទី​បែប​ឌីជីថល, ប្រើប្រាស់​ស្មាតហ្វូន និង​ត​ភ្ជាប់​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត។

បច្ចុប្បន្ន​ពុំ​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ណា​មួយ តើ​ប្រព័ន្ធ​ដំណើរការ​នៃ​ថាមពល​ខ្យល់​បម្លែង​ទៅ​បែប​ណា​ខ្លះ​ឡើយ គ្រាន់​គេ​ដឹង​ថា​ចំពោះ​ការ​បង្ហាញ​លើ​អេក្រង់ បើ​កាល​ណា​ម៉ូតូ​ឈប់​រត់​នោះ​ពន្លឺ​លើ​អេក្រង់​នឹង​រលត់​ទៅ​ដូច​គ្នា។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា