៣ ឆ្នាំ​ក្រោយ IoT នឹង​មាន​តម្លៃ​ទីផ្សារ​ឡើង​ដល់ ១.១ ទ្រីលាន​ដុល្លារ

  • 2017-12-12 04:25:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Internet of Things សំដៅ​ទៅ​ដល់​បណ្ដាញ​ដែល​ត​ភ្ជាប់​ឲ្យ​រថយន្ត, គ្រឿង​បរិក្ខារ​ក្នុង​គេហដ្ឋាន និង​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត ក៏​ដូច​ជា​ប្រព័ន្ធ Software, Sensor និង Network ដែល​អនុញ្ញាត​ឲ្យ​គ្រឿង​ទាំង​អស់​នេះ​អាច​ភ្ជាប់​និង​បន្លាស់​ប្ដូរ​ទិន្នន័យ​ទៅ​វិញ​ទៅ​មក។​

IoT រំពឹង​នឹង​មាន​តម្លៃ​ទីផ្សារ​កើន​ឡើង​ដល់ ១.១ ទ្រីលាន ដុល្លារ​នា​ឆ្នាំ ២០២១។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ពី​ក្រុម​ការងារ IDC បាន​វិភាគ​ទុក​ជា​មុន។ ប្រភព​ដដែល​បញ្ជាក់​ថា ទំហំ​ចំណាយ​ធំ​បំផុត នឹង​ផ្តោត​លើ​ឧបករណ៍ Sensor, Module និង​ប្រព័ន្ធ​សុវត្ថិភាព ដែល​បណ្ដាក់​ទុន​ជាង ១៨៩ ប៊ីលានដុល្លារ នៅ​ឆ្នាំ ២០១៨ ស្រប​ពេល​ចំណាយ​អាច​កើន​ដល់ ៧៧២.៥ ប៊ីលាន​ដុល្លារ

រូបតំណាងសន្និសីទ IoT នៅទីក្រុងហុងកុងនាឆ្នាំ ២០១៥

ប្រទេស​ចិន​ក្តោបក្តាប់​ទីផ្សារ​ធំ​បំផុត​ដល់​ទៅ ២០៩ ប៊ីលាន​ដុល្លារ ខណៈ​អាមេរិក​មាន ១៩៤ ប៊ីលាន​ដុល្លារ, ជប៉ុន​រំពឹង​មាន ៦៨ ប៊ីលាន​ដុល្លារ និង ២៩ ប៊ីលាន​ដុល្លារ​សម្រាប់​ប្រទេស​កូរ៉េ។ នេះ​ស​បង្ហាញ​ពី​ការ​ជះ​ឥទ្ធិពល​នៃ​ភាព​វិវត្ត​របស់​បច្ចេកវិទ្យា ដែល​នឹង​មាន​តាំង​ពី​រថយន្ត​និង​បាស​ឆ្លាត​វៃ រហូត​ដល់​គ្រឿង​បរិក្ខារ​ក្នុង​គេហដ្ឋាន អាច​ត​ភ្ជាប់​ជាមួយ​ស្មាតហ្វូន​និង​នាឡិកា​ឆ្លាត​វៃ​។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ AndroidHeadlines   ប្រែ​សម្រួល៖ កៅ រក្សា