រថយន្ត McLaren Senna តម្លៃ ១ លាន​ដុល្លារ​ បើ​ចង់​ទិញ ក៏​ហួស​ពេល​ដែរ

  • 2017-12-12 02:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន McLaren បាន​ប្រកាស​បង្ហាញ​នូវ​រថយន្ត Senna ស៊េរី​ឆ្នាំ ២០១៨ ជា​ផ្លូវការ ដោយ​បង្គំ​នូវ​គ្រឿង​បរិក្ខារ​ទំនើប​​និង​លក្ខណៈ​ពិសេស​ម្យ៉ាង ទាំង​តួ​ខ្លួន​ក៏​ដូច​ជា​​ប្រអប់​លេខ​នៃ​រថយន្ត​​ស្រោប​ដោយ​សរសៃ​កាបូន​ Monocage III ធ្វើ​ឲ្យ​ទឹក​ថ្នាំ​ធន់​ជាប់​បាន​យូរ មិន​ងាយ​ច្រេះ និង​របក​នោះ​ឡើយ។

បំពាក់​នូវ​ម៉ាស៊ីន Twin-turbo V8 ចំណុះ ៤.០ លីត្រ ផលិត​កម្លាំង​បាន ៧៨៩ សេះ រត់​ដោយ​កង់​ខាង​ក្រោយ ទម្ងន់​ស្ងួត ២,៦៤១ ផោន។

ប្រភេទ​រថយន្ត​​ស្ព័រ Senna ស៊េរី​ឆ្នាំ ២០១៨ នឹង​ថ្លៃ​ប្រហែល ៧៥០,០០០ ផោន ​នៅ​ចក្រភព​អង់គ្លេស (គិត​ទាំង​ថ្លៃ​ពន្ធ) និង​ប្រហែល ១ លាន​ដុល្លារ ​នៅ​ទឹកដី​អាមេរិក។ មាន​ប្រហែល ៥០០ គ្រឿង​នឹង​ដឹក​ជញ្ជូន​ចេញ​នៅ​ត្រីមាស​ទី ៣ ឆ្នាំ​ក្រោយ ប៉ុន្តែ​ហួស​ពេល​ទៅ​ហើយ ថ្វី​បើ​នរណា​ម្នាក់​មាន​បំណង​ចង់​បាន ស្រប​ពេល McLaren បាន​បញ្ជាក់ ប្រភេទ Limited Edition មួយ​នេះ ត្រូវ​បាន​កក់​ទុក​អស់​បាត់​ទៅ​ហើយ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា