Salah ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​អាហ្វ្រិក​

  • 2017-12-12 02:18:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah ត្រូវ​បាន​បោះ​ឆ្នោត​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​អាហ្វ្រិក​របស់​សារព័ត៌មាន​អង់គ្លេស​ BBC​ សម្រាប់​ឆ្នាំ​២០១៧។

Salah

ខ្សែ​ប្រយុទ្ធ​របស់​ Liverpool ទទួល​សំឡេង​គាំទ្រ​វ៉ា​ដាច់​គូ​ប្រជែង​ផ្សេង​ទៀត​មក​ពី​អាហ្វ្រិក​ដូចគ្នា​មាន Pierre-Emerick Aubameyang, Guinean Naby Keita, Victor Moses និង​មិត្ត​រួម​ក្រុម​ Sadio Mane។ កីឡាករ​​ដែល​ឈ្នះ​ពាន​នេះ​កាល​ពី​ឆ្នាំ​២០១៦​គឺ Riyad Mahrez របស់​ Leicester City។

តារា​ឆ្នើម​សញ្ជាតិ​អេហ្ស៊ីប​ ស៊ុត​បាន​១៥​គ្រាប់​នៅ Premier League និង​ ៥​គ្រាប់​នៅ​ Champions League ថែម​ទាំង​ជួយ​ជម្រើស​ជាតិ​ឡើង​ World Cup លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​១៩៩០​ដោយ​រក​បាន​៧​គ្រាប់​តែ​ឯង​នៅ​វគ្គ​ជម្រុះ។

BBC African Footballer of the Year គឺ​ជា​ពាន​ដែល​រៀប​ចំឡើង​ដោយ​ BBC ជា​រៀងរាល់​ឆ្នាំ ចាប់​​តាំង​ពី​ឆ្នាំ​១៩៩២​មក​ ហើយ​ជយលាភី​ពាន​នេះ​គឺ​សម្រេច​លើ​សំឡេង​ឆ្នោត​ដែល​បោះ​តាម​រយៈ​សារ​ទូរស័ព្ទ និង​អ៊ីនធឺណិត​៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត