ល្បិចថ្មី! រត់ពន្ធក្មេងដាក់ក្នុងតាប្លូឡាន តែចុងក្រោយនៅតែអស់លក្ខណ៍
- 2017-12-12 02:27:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចថ្មី! រត់ពន្ធក្មេងដាក់ក្នុងតាប្លូឡាន តែចុងក្រោយនៅតែអស់លក្ខណ៍
ចន្លោះមិនឃើញ
បុរសសញ្ជាតិ ម៉ារ៉ុក ម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីព្យាយាមរត់ពន្ធក្មេងប្រុសជនជាតិអាហ្វ្រិកអាយុ ១២ ឆ្នាំម្នាក់ ចូលទៅក្នុងប្រទេសអេស្ប៉ាញ។
ប៉ូលីសបានរកឃើញក្មេងប្រុសនេះកាលពីថ្ងៃសុក្រ បន្ទាប់ពីរកឃើញចង្វាក់បេះដូងដោយប្រើប្រាស់ម៉ាស៊ីនពិសេសមួយ នៅច្រកឆែកឆេរតាមព្រំដែនរវាង ម៉ារ៉ុកនិង តំបន់ Melilla ប្រទេសអេស្ប៉ាញ។ មន្រ្តីម្នាក់បានបញ្ជាក់ថា ក្មេងប្រុសម្នាក់ដែលគេជឿថាមកពីប្រទេសហ្គីណេ ត្រូវបានជនល្មើសដាក់បញ្ចូលទៅក្នុងតាប្លូឡានដ៏តូចមួយរវាងម៉ាស៊ីននិងកៅអីអ្នកដំណើរនៃរថយន្ត BMW X5 ។
អ្នកនាំពាក្យនៃកងកម្លាំងស៊ីវិលដែលបានរកឃើញក្មេងប្រុសនេះបាននិយាយថា: "ប្រតិបត្តិការបានចាប់ផ្តើមនៅពេលមន្រ្តីបានបញ្ឈប់រថយន្ត BMW X5 ជាមួយនឹងស្លាកលេខម៉ារ៉ុក ដើម្បីត្រួតពិនិត្យរថយន្ត និងឯកសារអត្តសញ្ញាណ។ បន្ទាប់មកអ្នកបើកបរត្រូវបានស្នើសុំឱ្យបើកទ្វារឡាន ប៉ុន្តែគ្មានអ្វីដែលគួរឲ្យសង្ស័យនោះឡើយ។ ក្រោយមក នៅពេលប៉ូលិសប្រើប្រាស់ឧបករណ៍ស្វែងរកចង្វាក់បេះដូង ពួកគេមានការសង្ស័យយ៉ាងខ្លាំង។ ក្មេងប្រុសនេះត្រូវបានគេរកឃើញ ក្នុងអំឡុងពេលស្វែងរកយ៉ាងហ្មត់ចត់នៅក្នុងតាប្លូ។"
រថយន្តនេះត្រូវបានគេបំបែកខ្ទេចខ្ទី ហើយក្មេងនោះបានវង្វេងស្មារតី ពិបាកដកដង្ហើម និងស្ពឹកអវយវៈទាំងអស់ ដោយសារតែត្រូវបានគេញាត់ចូលទៅក្នុងតាប្លូ។ ចំណែកឯអ្នកបើកបរអាយុ ៦៥ ត្រូវបានចាប់ខ្លួននិងត្រូវបញ្ជូនទៅឃុំខ្លួនបន្ទាប់ពីចៅក្រមស៊ើបអង្កេតក្នុងរយៈពេល ២៤ ម៉ោង៕
ចុចអាន៖
ស្ត្រីម្នាក់អះអាងថាបានរួមភេទជាមួយខ្មោចសតវត្សទី១៩ ពេលរស់នៅតែឯងក្នុងខ្ទមដាច់ស្រយាល
បុគ្គលិកសុំច្បាប់ តែមេអត់ជឿ ដល់ពេលផ្ញើភស្តុតាងឲ្យមើល ទើបមេភ្ញាក់ខ្លួនព្រឺត!
ទិញអាវថ្មីមកពាក់ភ្លាម ចេញពណ៌ចម្លែកជាប់ខ្លួន ៣៦ម៉ោងទើបលាងជ្រះ