មកដឹងហេតុផលដែល ឡុង សុភី វ៉ៃឡើងថ្វីដៃមួយរយៈចុងក្រោយនេះ
- 2017-12-13 03:45:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងហេតុផលដែល ឡុង សុភី វ៉ៃឡើងថ្វីដៃមួយរយៈចុងក្រោយនេះ
ចន្លោះមិនឃើញ
កីឡាករពូកែវ៉ៃជង្គង់ ឡុង សុភី ថា មួយរយៈពេលចុងក្រោយនេះការប្រកួតរបស់គេកម្រចាញ់នេះដោយសារតែ រូបគេឈប់ពីការងារ និងប្រមូលអារម្មណ៍ខំប្រឹងហ្វឹកហាត់ឡើងវិញទើបបានលទ្ធផលល្អដូចនេះ។
ឡុង សុភី បានឲ្យដឹងថា ពិតជាសប្បាយចិត្តខ្លាំងដោយ១០ប្រកួតចុងក្រោយនេះធ្វើបានល្អមែនទែនឈ្នះស្ទើរទាំងអស់ស្មើម្ដង និងចាញ់១ប៉ុណ្ណោះ។ តាមរយៈលទ្ធផលល្អដូចនេះដោយសារបច្ចុប្បន្នរូបគេមិនធ្វើការអ្វីនោះទេ គឺមានពេលវេលាគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់បានដិតដល់ដើម្បីត្រៀមប្រកួតនានា។
ម្ចាស់ខ្សែក្រវាត់ Carabao ខាងលើបន្តថា ពីមុនរូបគេបាក់ទឹកចិត្តរួមផ្សំការរវល់បំពេញការងារផងនោះជាហេតុលទ្ធផលប្រកួតមិនសូវជាល្អនោះទេ តែឥលូវរូបគេនឹងខំប្រឹងប្រែងជាបន្តទៀតដើម្បីឲ្យក្លាយជាជើងខ្លាំងកម្រិត A របស់កម្ពុជាឡើងវិញ និងជាការស្ដារប្រជាប្រិយភាពផងដែរ។
សម្រាប់កីឡាករជើងចាស់ ឡុង សុភី ១០ប្រកួតចុងក្រោយនេះគឺចាញ់តែម្ដងគត់នៅក្នុងកម្មវិធីជ្រើសរើសជើងឯកថ្នាក់ជាតិ និងស្មើ១ ក្រៅពីនោះឈ្នះទាំងអស់និងភាគច្រើនផ្ដួលដៃគូឲ្យសន្លប់ទៀតផង ប្រកួតចុងក្រោយរបស់គេវ៉ៃកីឡាករ ឡាវ ឲ្យសន្លប់ក្នុងទឹកទី២ នាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិលើកទី១ដែលមាន១១ប្រទេសចូលរួមទៀតផង៕