ពេជ្រ​ ម្ទេសខ្មាំង​ បើ​មាន​ឱកាស​ចង់​ទៅ​ហ្វឹកហាត់​នៅ​ហ្វីលីពីន​

  • 2017-12-14 03:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ទាំង​គុន​ខ្មែរ​ និង​ប្រដាល់​សលក​ ពេជ្រ ​ម្ទេសខ្មាំង​ ថា​ បើ​មាន​ឱកាស​ពេល​ណា​មួយ​នោះ​ ខ្លួន​ចង់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ហ្វីលីពីន​ ព្រោះ​ទី​នោះ​ប្រដាល់​សកល​មាន​ការ​ជឿនលឿន។​

កីឡាករ ពេជ្រ ​ម្ទេសខ្មាំង

ពេជ្រ ​ម្ទេសខ្មាំង​ បាន​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​មាន​ឱកាស​នៅ​ពេល​ក្រោយៗ​នោះ​ រូប​គេ​ចង់​ទៅ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ហ្វីលីពីន​ជាង​គេ​ ព្រោះ​យល់ឃើញ​ថា​ប្រទេស​មួយ​នេះ​មាន​កត្តា​អំណោយផល​ជា​ច្រើន​ក្នុង​ការ​ហ្វឹកហាត់។​

កីឡាករ ពេជ្រ ​ម្ទេសខ្មាំង(ក្រហម)ពេលប្រកួត​ថ្នាក់​ជាតិ

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ខាង​លើ​បន្ត​ថា​ ហ្វីលីពីន​ជា​ប្រទេស​ដែល​មិន​សូវ​ត្រជាក់​ ការ​ហូបចុក​ក៏​អាច​ទទួល​យក​បាន​ បច្ចេកទេស​ហ្វឹកហាត់​ក៏​ល្អ​ទំនើប​ ហើយ​កីឡាករ​របស់​គេ​មាន​វិន័យ​ក្នុង​ការ​ហ្វឹកហាត់​ថែម​ទៀត​ដូច្នេះ​ហើយ​បាន​ជា​កីឡាករ​រូប​នេះ​ចង់​ទៅ​ទីនោះ។​ ជើង​ខ្លាំង​របស់​កម្ពុជា​ខាង​លើ​លើក​ឡើង​ទៀត​ថា​ បើ​បាន​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​មែន​ ប្រហែល​ជា​សមត្ថភាព​របស់​ខ្លួន​នឹង​រីកចម្រើន​ជាង​នេះ​ទៅ​ទៀត​ និង​រឹតតែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដណ្ដើម​មេដាយ​នា​ព្រឹត្តិការណ៍​ស៊ីហ្គេម​ក្រោយ​ៗ​ទៀត។​

ពេលឈ្នះមេដាយ​ពី​ម៉ាឡេស៊ី

កីឡាករ​ ពេជ្រ ​ម្ទេសខ្មាំង​ ជា​ជើង​ខ្លាំង​របស់​កម្ពុជា​មិន​ថា​គុន​ខ្មែរ​ ឬ​ប្រដាល់​សកល​នោះ​ទេ​ ហើយ​ថ្មីៗ​នេះ​ទើប​និង​ឈ្នះ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​កម្មវិធី​ Khmer-Thai Fight​ ក្រៅ​ពី​នោះ​ក៏​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ថ្មីៗ​នេះ​ទៀត​ផង។​ នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​ផ្នែក​ប្រដាល់​សកល​ក្នុង​ប្រភេទ​ ៦០គីឡូក្រាម​ ពិបាក​រក​កីឡាករ​រូប​ណា​វ៉ៃ​ឈ្នះ ​ម្ទេសខ្មាំង​ ណាស់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម