យឹង យន សម្រេច​ក្តី​​ស្រមៃ​សម្ពោធ​អាល់ប៊ុម Original Song លើកទីមួយរបស់ខ្លួន

  • 2017-12-16 00:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីដែលបានផ្លាស់ប្តូរជីវិតលោក យឹង យន ឱ្យទទួលបានជោគជ័យលើអាជីពជាអ្នកចម្រៀង ដែលមានការទទួលស្គាល់ គឺកម្មវិធី One Beat ឬកម្មវិធីបំលាស់ប្តូរវប្បធម៌អន្តរជាតិរបស់ស្ថានទូតអាមេរិច ប្រចាំនៅកម្ពុជា ដែលផ្តល់ឱកាសដល់លោក យឹង យន បង្កើតស្នាដៃ និងកេរឈ្មោះ ជាសិល្បករខ្មែរម្នាក់តំណាងឱ្យកម្ពុជាជារើយៗ លើឆាកអន្តរជាតិ។

អ្នកចូលរួមក្នុងកម្មវិធីសម្ភោធអាល់ប៊ុម លោក យឹង យន

ហើយនៅថ្ងៃនេះ សេចក្តីស្រមៃចង់ឃើញ អាល់ប៊ុម ដែលខិតខំបង្កើតឡើង សម្ភោធបានជោគជ័យ ក្រោមការចូលរួមជាអធិបតី ជាភ្ញៀវកិត្តិយស ពីសំណាក់ លោក អង្គរដ្ឋទូតសហរដ្ឋអាមេរិក William Heit និងភរិយា ព្រមជាមួយប្រិយមិត្ត មិត្តសិល្បករជាច្រើនចូលរួមអបអរសារទរពីភាពជោគជ័យដ៏អស្ចារ្យមួយនេះរបស់លោក យឹង យន។

លោកយឹង យន និង កញ្ញា អ៊ុន ដាលីស

នៅក្នុងអាល់ប៊ុម Original Song ដែលមាន ១១ចំណងជើង តែងរៀបរាប់ពីទីក្រុង និងទីកន្លែងល្អៗជុំវិញសហរដ្ឋអាមេរិក ដោយ លោកយឹង យន ដែលបានទៅដល់ក្នុងកម្មវិធី One Beat ដែលជាការចូលរួមពីសិល្បករ ពីគ្រប់ប្រទេស មកជុំគ្នា ហើយធ្វើការបង្កើតនូវបទចម្រៀងថ្មី ចង្វាក់ថ្មី និងចែករំលែកពីវប្បធម៌រៀងៗខ្លួន។

ក្រោយត្រឡប់មកវិញ សិល្បករសម្លេងក្រលួច រហ័សនាម កែវ សារ៉ាត់ ទី២ នេះ ចំណាយពេលជាច្រើនខែ តាំងពីឆ្នាំ ២០១៣ រហូតដល់បច្ចុប្បន្ននិពន្ធបទចម្រៀង និងទំនុកច្រៀនរៀបរាប់តែពី ទឹកដីអាមេរិច ដែលលោកបានស្គាល់ និងទៅដល់ ដែលបទនិមួយទាំង ទំាងបទសម្រស់ហ្លរីដា ជាដើមសុទ្ធកើតចេញពីការនិពន្ធទំនុក និងច្រៀនភ្លាមៗក្នុងកម្មវិធីខាងលើ។

អ្នកចូលរួមក្នុងកម្មវិធីសម្ភោធអាល់ប៊ុម លោក យឹង យន

បទចម្រៀងរបស់ យឹង យន ក៏បានធ្វើឱ្យលោក អង្គរដ្ឋទូតសហរដ្ឋអាមេរិក William Heit ដែលនិយាយខ្មែរបានយ៉ាងល្អ ច្រៀងតាមបាន ហើយលោក បានថ្លៃកោតសរសើរលោក យឹង យន ដែលពោរពេញទៅដោយទេពកោសល្យ និងមានស្នាដៃលើការតែងនិពន្ធពិតៗ។ ជាងនេះទៅទៀត លោក យឹង យន ក៏តែងចម្រៀងឱ្យមិត្តរួមក្រុមជាបេក្ខនារី ដើម្បីបានចូលរួមច្រៀងក្នុងអាល់ប៊ុមដ៏កម្រមួយនេះ។

អង្គរដ្ឋទូតសហរដ្ឋអាមេរិក William Heit
កញ្ញា អ៊ុន ស្រីលីស
អ្នកនាង ចាន់ វណ្ឌី
សិល្បករចូលរួមអបអរ លោក យឹង យន
ប្រិយគាំទ្រលោក យឹង យន

ចុចអាន

-ក្រុម​តន្រ្តី​ Tony Memmel និង​ យឹង​ យន​ បង្កការ​ផ្ញាក់​ផ្អើល​ដល់​អ្នក​បាត់​ដំបង​

-យឹង​ យន តំណាង​សិល្បករខ្មែរ​ ចូល​រួម​មហោ​ស្រព​តន្រ្តី​អន្តរ​ជាតិ​នៅ​សិង្ហ​បុរី

អត្ថបទ៖ Sunny

អត្ថបទថ្មី