ពុយ វណ្ណ: មានច្រើនចំណុចដែលត្រូវពង្រឹងក្រោយធ្លាក់ចេញពីពានរង្វាន់ TV5
- 2017-12-18 04:28:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពុយ វណ្ណ: មានច្រើនចំណុចដែលត្រូវពង្រឹងក្រោយធ្លាក់ចេញពីពានរង្វាន់ TV5
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ ពុយ វណ្ណ: ថា ខ្លួនមានចំណុចខ្វះខាតច្រើនដែលត្រូវកែប្រែនិងអភិវឌ្ឍន៍បន្ថែមទៀត ក្រោយពីធ្លាក់ត្រឹមវគ្គ៨នាក់ចុងក្រោយនៃពានរង្វាន់ TV5 Knock Out Series By K-cement នៅថ្ងៃសៅរ៍កន្លងទៅនេះ។
ពុយ វណ្ណ: ប្រាប់ឲ្យដឹងថា មានអារម្មណ៍សោកស្ដាយជាខ្លាំងដោយសារធ្លាក់ត្រឹមវគ្គ៨នាក់នេះ ដែលខុសពីការរំពឹងថានឹងអាចធ្វើបានល្អហើយឈានរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ការខំប្រឹងប្រែងតាំងពីវគ្គដំបូងត្រូវបញ្ចប់ត្រឹមនេះហើយ។
អ្នកប្រដាល់មកពីក្លឹបឃ្លាំងមឿងកីឡារូបនេះបន្ថែមថា ការប្រកួតនាថ្ងៃសៅរ៍កន្លងទៅនេះគេធ្វើមិនសូវបានល្អនោះឡើយ ពោលគឺវ៉ៃចេញមិនសូវច្បាស់ និងចាប់ឡាំជង្គង់ក៏មិនឈ្នះគេថែមទៀត ចំណុចទាំងនេះហើយដែលខ្លួនត្រូវតែខំប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីឲ្យមានសមត្ថភាពខ្លាំងជាងនេះ ហើយអាចមានឱកាសបានប្រកួតខ្សែក្រវាត់ផ្សេងៗទៀតដូចរៀមច្បងដទៃ។
ពុយ វណ្ណះ អស់ឱកាសត្រឹមវគ្គ៨ចុងក្រោយហើយ បន្ទាប់ពីចាញ់ពិន្ទុអ្នកប្រដាល់ សៅ វណ្ណា កាលពីថ្ងៃសៅរ៍ ទី១៦ ធ្នូ ២០១៧ ក្នុងពានរង្វាន់របស់សង្វៀន TV5 ខាងលើនេះ៕