ត្បិតវ័យជ្រេ តែតួ​អង្គ Gandalf ចង់​សម្ដែង​ជា​តួ​នេះ​ម្ដង​ទៀត​ពេល​ផលិត​ជា​រឿង​ភាគ

  • 2017-12-18 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Ian Mckellen ដែល​ជា​តារា​ដើរ​តួ​ជា​តួអង្គ​ Gandalf ក្នុង​សែស្រឡាយ​រឿង "Lord of the Ring” បាន​ប្រកាស​ក្ដែងៗ​ថា​ខ្លួន​ចង់​សម្ដែង​ជា​តួអង្គ​នេះ​ម្ដង​ទៀត​នៅ​ពេល​ក្រុមហ៊ុន​យក្ស​ Amazon យក​មក​ផលិត​ជា​ប្រភេទ​រឿង​ភាគ​វិញ​ម្ដង។

តារា​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា៖ "Gandalf មាន​អាយុ​ដល់​ទៅ​ជាង​ ៧ពាន់​ឆ្នាំ​ឯណោះ​ អីចឹង​ខ្ញុំ​មិន​ចាស់​ពេក​ទេ"។ នេះ​បើ​តាម​ការ​បញ្ជាក់​មួយ ថា​ខ្លួន​នៅ​តែ​ចង់​សម្ដែង​ជា​តួអង្គ​នេះ ពេល​បាន​សាក​សូរ​នៅ​ក្នុង​កម្មវិធី​មួយ។

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ ស្ទូឌីយ៉ូ​ផលិត​ភាពយន្ត​របស់ Amazon បាន​សម្រេច​ចិត្ត​បង្កើត​គម្រោង​ផលិត​ "Lord of the Ring" ទៅ​ជា​រឿង​ភាគ​មួយ​ថ្មី​ ដែល​នឹង​ជា​ផលិត​ផល​ដើម្បី​ដាក់​ឲ្យ​មើល​នៅ​ក្នុង​សេវាកម្ម​កម្សាន្ត "Amazon Prime”។​

ក្នុង​ឱកាស​មួយ​ដែល​តារា​ជើង​ចាស់​រូប​នេះ​ ចូល​រួម​កម្មវិធី "Graham Norton's BBC Radio 2” កាល​ពី​ថ្ងៃ​សៅរ៍ លោក​ត្រូវ​បាន​គេ​សាក​សួរ​ថា តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ប្រសិន​ជា​តម្រូវ​ឲ្យ​ពាក់​មួក​មេធ្មប់​ ហើយ​សម្ដែង​ជា​តួនេះ​ម្ដងទៀត។ លោក​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ថា៖ "ថា​យ៉ាង​ម៉េច, សម្ដែង​ជា​ Gandalf ម្ដង​ទៀត?”

លោក​បាន​បន្ថែម​ទៀត​ថា៖​ "លោក​មិន​ទាន់​បាន​ឆ្លើយ​ថា​ព្រម​សម្ដែង​ជា​តួ​នេះ​ម្ដង​ទៀត​នៅ​ឡើយ​ទេ ព្រោះ​លោក​មិន​ត្រូវ​បាន​គេ​សាក​សួរ។ ប៉ុន្ដែ​តើ​អ្នក​គិត​ថា​នឹង​មាន​តារា​ណា​ផ្សេង​ទៀត​សាក​សម​ដើម្បី​សម្ដែង​តួអង្គ​នេះ? Gandalf មាន​អាយុ​ដល់​ទៅ​ជាង ៧ពាន់​​ឆ្នាំ​ឯណោះ ដូច្នេះ​ខ្ញុំ​មិន​ចាស់​ពេក​ទេ។"

ចំពោះ​សាច់​រឿង​ដែល​ផលិត​ថ្មី​នេះ​អាច​ជា​រឿង​ភាគ​ដែល​មាន​ច្រើន​រដូវ​កាល​ និង​ផ្ដោត​សំខាន់​ទៅ​លើ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​មុន​ពេល​រឿង​ទី​១របស់​សែស្រឡាយ​ "Lord of the Ring” ពោល​គឺ​កើត​ឡើង​មុន "Fellowship of the Ring” ទៅ​ទៀត៕

បើ​សិន​ជា​មិន​សូវ​ចាំ​ថា​លោក​សម្ដែង​ជា​តួអង្គ​នេះ​បាន​ល្អ​ប៉ុណ្ណា​មក​ទស្សនា​វីដេអូ​ឈុត​ឆាក​មួយ​ខាង​ក្រោម៖

អាន​អត្ថបទ៖

ប្រភព៖ Thewrap   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម