តោះ! មក​ស្ដាប់​បទ​ចម្រៀង​កំពូល​ទាំង​ ១០​របស់ Avril Lavigne

  • 2017-12-18 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​អ្នក​ជា​ក្រុម​ក្មេង​ដែល​កើត​នៅ​ខ្ទង់​ទសវត្ស​ឆ្នាំ​១៩៩០​ ឫ ២០០០ នោះ​អ្នក​ប្រាកដ​ជា​ធ្លាប់​ឮ​ពី Avril Lavigne។ Avril គឺ​ជា​តារា​ចម្រៀង​ស្រី​សញ្ជាតិ​កាណាដា​ ដែល​ចាប់​ផ្ដើម​ល្បី​ខ្លាំង ដោយ​សារ​បទ​ចម្រៀង​ល្បីៗ​ដូច​ជា "Complicated” និង "Sk8er Boi” អំឡុង​ឆ្នាំ ២០០២​។ ពេល​នោះ​តារា​រូប​នេះ​ទើប​តែ​មាន​អាយុ​ទើប​តែ ១៨​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​បទ​ចម្រៀង​របស់​នាង​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ ជា​ពិសេស​គឺ​ពួក​វ័យ​ជំទង់​តែ​ម្ដង​លង់​ស្នេហ៍​និង​ចម្រៀង​បែប Pop/Punk Rock ដក​ចិត្ត​មិន​រួច។

បើ​គិត​មក​ដល់​ពេល​នេះ Avril មាន​វ័យ​ ៣៤​ឆ្នាំ​ទៅ​ហើយ ប៉ុន្ដែ​សម្រស់​នាង​នៅ​តែ​ស្អាត​និង​ក្មេង​ជាង​វ័យ​ជា​និច្ច​។ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចាប់​ពី​ពេល​នាង​បាន​បញ្ចេញ​អាល់ប៊ុម​ដំបូង នាង​មាន​បទ​ចម្រៀង​ជា​ច្រើន​ដែល​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​នៃ​អ្នក​គាំទ្រ​ទាំង​អស់​៕

ហើយ​នេះ​ជា​ជម្រើស​បទ​ចម្រៀង​នាង​ទាំង​១០​របស់ Sabay៖

១០. “Nobody's Home” បញ្ចេញ​ឆ្នាំ ២០០៤ ក្នុង​អាល់ប៊ុម "Under My Skin”

៩. “Here's to Never Growing Up” បញ្ចេញ​ឆ្នាំ ២០១៣ ក្នុង​អាល់ប៊ុម "Avril Lavigne”

៨. “Girlfriend” បញ្ចេញ​ឆ្នាំ ២០០៧ ក្នុង​អាល់ប៊ុម "The Best Damn Thing”

៧. “What the Hell” បញ្ចេញ​ឆ្នាំ ២០១១​ ក្នុង​អាល់ប៊ុម "Goodbye Lullaby”

៦. “When You're Gone” បញ្ចេញ​ឆ្នាំ ២០០៧ ក្នុង​អាល់ប៊ុម "The Best Damn Thing”

៥. “Sk8ter Boi” បញ្ចេញ​ឆ្នាំ ២០០២​ ក្នុង​អាល់ប៊ុម "Let Go”

៤. “Wish You Were Here” បញ្ចេញ​ឆ្នាំ ២០១១ ក្នុង​អាល់ប៊ុម "Goodbye Lullaby”

៣. “Losing Grip” បញ្ចេញ​ឆ្នាំ ២០០២ ក្នុង​អាល់ប៊ុម "Let Go”

២. “I'm with You” បញ្ចេញ​ឆ្នាំ ២០០២​ ក្នុង​អាល់ប៊ុម "Let Go”

១. “Complicated” បញ្ចេញ​ឆ្នាំ ២០០២ ក្នុង​អាល់ប៊ុម "Let Go”

ក្រៅ​ពី​នេះ​ក៏​មាន​បទ​ចម្រៀង​ល្បីៗ​ទៀត​ជា​ច្រើន​ផង​ដែរ ដែល​មិន​បាន​​រាប់​ចំណង​ជើង​អស់​ដូច​ជា "My Happy Ending”,“Don't Tell Me”,“Give You What You Like” និង "Keep Holding On” ជាដើម៕

ចុះ​ប្រិយ​មិត្ត​វិញ​ចូល​ចិត្ត​បទ​ណា​ជាង​គេ​របស់ Avril Lavigne?

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ