BMW ក្លាយជាម៉ាករថយន្តប្រណីតលេខ១របស់ប្រទេសចិន
- 2017-12-18 11:48:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BMW ក្លាយជាម៉ាករថយន្តប្រណីតលេខ១របស់ប្រទេសចិន
ចន្លោះមិនឃើញ
ការលក់របស់ក្រុមហ៊ុន BMW ក្នុងប្រទេសចិនបានកើនឡើង ១២% ក្នុងខែវិច្ឆិកាស្មើនឹង ៥៥ ២៩៣ គ្រឿងដែលលទ្ធផលនេះបង្ហាញថា BMWក្លាយជាម៉ាករថយន្តប្រណីតលក់ដាច់ជាងគេបំផុតរបស់ចិនក្នុងឆ្នាំ ២០១៧ នេះ ។
ក្នុងរយៈពេលដូចគ្នានេះដែរការលក់របស់ក្រុមហ៊ុន Audi បានកើនឡើង ៦,៥% ឬ ៥៦ ២០៨ គ្រឿងខណៈ Mercedes កើនឡើង ២២% ឬស្មើ ៥០ ៨១៣ គ្រឿង ។ ថ្វីបើ Audi បានលក់ដាច់ជាងគេក្នុងខែវិច្ឆិកាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុននៅតែព្យាយាមស្តារការលក់ខាតដើមកាលពីដើមឆ្នាំ ២០១៧ នៅពេលដែលពួកឈ្មួញមិនបេតីម៉ាករបស់ខ្លួន ។ ក្រុមហ៊ុន Audi គ្រោងនឹងដំឡើងទីតាំងចែកចាយទីពីរក្នុងទឹកដីចិនដើម្បីច្បាមឈ្មួញដែលមិនប្រើរថយន្តម៉ាក Audi កាលពីខែឧសភាពោលគឺបន្ទាប់ពីក្រុមហ៊ុនលុបចោលផែនការចម្រូងចម្រាសនេះចោល ។ ការលក់រថយន្ត Audi បានកើនឡើងចាប់តាំងពីពេលនោះមកតែខ្លួនមិនអាចតាមទាន់ការលក់របស់ BMW និង Mercedes បានឡើយក្នុងឆ្នាំនេះ ។ ដោយឡែកក្នុងរយៈពេល ១១ ខែឆ្នាំ២០១៧ ការលក់របស់ BMW កើនឡើង ១៥% ស្មើនឹងការលក់រថយន្ត ៥៤២ ៣៦២ គ្រឿង ។ បរិមាណលក់របស់ Audi ធ្លាក់ចុះ ២,១% ស្មើនឹង ៥២៨ ៧០៦ គ្រឿង ។ រីឯក្រុមហ៊ុន Mercedes វិញដែលពីមុនជាម៉ាករថយន្តលំដាប់ទី៣របស់ចិនការលក់បានកើនឡើង ២៧% ឬ ៥៣៩ ៧២៨ គ្រឿង ។
គួរបញ្ជាក់ថា ក្រុមហ៊ុន BMW កំពុងអនុវត្តជំហានមួយចំនួនដើម្បីបង្កើនការលក់ខណៈខ្លួនកំពុងរៀបចំកិច្ចពិភាក្សាជាមួយក្រុមហ៊ុនចិន Great Wall Motor ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនមួយរួមគ្នាផលិតរថយន្តក្នុងទីផ្សារប្រទេសចិនសម្រាប់ម៉ូដែលតូចៗ Mini ។ ទន្ទឹមគ្នានេះដែរនៅខែធ្នូនេះក្រុមហ៊ុនកំពុងបង្កើតកម្មវិធីចែករំលែករថយន្តដែលជួលបុគ្គលិកមួយផ្នែកតូចនៃការផលិតរថយន្តអគ្គិសនី i3 ក្នុងក្រុង Chengdu ហើយបើសិនជាជោគជ័យ BMW អាចពង្រីកកម្មវិធីចែករំលែករថយន្តរបស់ខ្លួនដើម្បីជួយបំពេញតម្រូវការផលិតរថយន្តអគ្គិសនីដ៏យ៉ាប់យឺនរបស់ចិននៅឆ្នាំ ២០១៩ ខាងមុខ ៕