មិនគោរពវត្តអារាម មគ្គុទ្ទេសក៍ថៃម្នាក់ត្រូវចាប់ខ្លួន និងដកហូតអាជ្ញាប័ណ្ណ
- 2017-12-19 03:30:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគោរពវត្តអារាម មគ្គុទ្ទេសក៍ថៃម្នាក់ត្រូវចាប់ខ្លួន និងដកហូតអាជ្ញាប័ណ្ណ
ចន្លោះមិនឃើញ
មគ្គុទ្ទេសក៍ជនជាតិថៃម្នាក់ឈ្មោះ Noranontha Norakamin អាយុ ៤៤ឆ្នាំ បានថតរូបដោយយកជើងជាន់លើចេតិយដ៏ល្បីល្បាញមួយនៅក្នុងវត្ត អារុណ ប្រទេសថៃ ហើយប្រជាជនថៃ គិតថានេះជាការប្រមាថធ្ងន់ធ្ងរ ដោយសារតែបាតជើងគឺសំដៅដល់ភាពកខ្វក់។
កាលពីថ្ងៃសៅរ៍ ប៉ូលិសទេសចរបាននាំនាង Noranontha ត្រឡប់ទៅវត្តអារុណវិញ ដើម្បីលុតជង្គង់ និងសុំទោសចំពោះអាកប្បកិរិយារបស់នាងដែលដល់ទីកន្លែងសក្ការបូជា។ នាងក៏ត្រូវបានគេចោទប្រកាន់ផងដែរចំពោះការឡើងតំបន់បូរាណវិទ្យា ក៏ដូចជាការរំលោភបំពានច្បាប់ស្ដីពីវត្ថុបុរាណ។ បន្ទាប់មកអាជ្ញាប័ណ្ណមគ្គុទេសក៍របស់នាងក៏ត្រូវបានដកហូតផងដែរ។
មគ្គុទ្ទេសក៍ដែលស្លៀកពាក់ជាTomboy រូបនេះ នឹងត្រូវបានជំនុំជម្រះក្ដីនៅតុលាការ Taling Chang ក្នុងទីក្រុងបាងកក។ ប្រសិនបើត្រូវបានផ្តន្ទាទោស នាងអាចនឹងជាប់ពន្ធនាគាររហូតដល់ ១ ខែ និងពិន័យជាប្រាក់រហូតដល់ ១០ ០០០ បាត (ជាង ៣០០ដុល្លារ) ផងដែរ៕
ចុចអាន ៖
ទៅថៃ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ត្រៀមលុយ ៣០ដុល្លារឲ្យប៉ូលិសទៅ!
ជនជាតិថៃ ភាគខាងជើង នាំគ្នាយកកូនផ្ទះតូចៗ មកឲ្យព្រលឹងខ្មោចរស់នៅ
ថៃជាប់លេខ១ ជាប្រទេសមានអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរច្រើនបំផុត