ដីនៅថៃតម្លៃ​កប់​ពពក កន្លែងថ្លៃ​បំផុត ១ម៉ែត្រ​ការ៉េ​​ ជាង ៣ម៉ឺន​ដុល្លារ

  • 2017-12-19 08:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដឹង តម្លៃដីនៅប្រទេសថៃក្នុងឆ្នាំ ២០១៨

តាម​ការ​វាយ​តម្លៃ​ថ្មី​របស់​ក្រសួង​រតនាគារ ឲ្យ​ដឹង​ថា​តម្លៃ​ដី​ថ្លៃ​បំផុត​ក្នុង​ប្រទេស គឺ​នៅ​ផ្លូវ Salom ដែល​មាន​តម្លៃ ១ លាន​បាត (ជាង ៣​ម៉ឺន​ដុល្លារ) ក្នុង​មួយ​ការ៉េ ហើយ​ដី​ដែល​ថោក​បំផុត​គឺ​នៅ​សង្កាត់ Khok Charoen ខេត្ត Lop Buri ដែល​មាន​តម្លៃ​ត្រឹម​តែ ២០​បាត​ (០,៦១​ដុល្លារ) ក្នុង​មួយ​ការ៉េ។ តម្លៃ​នេះ​នឹង​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ ទី១ ខែ មករា ឆ្នាំ ២០១៨​នេះ​តទៅ។

លោក Patchara Anuntasilpa អគ្គ​នាយក​រតនាគារ​បាន​និយាយ​ថា​ដី​ដែល​មាន​តម្លៃ​ថោក​បំផុត​នៅ​ក្នុង​ទី​ក្រុង​បាង​កក គឺ​ជា​ដី​ដែល​មិន​ជាប់​ផ្លូវ​ជាតិ​នៅ​ក្នុង​ស្រុក Bang Khunthian ដែល​តម្លៃ ៥០០ បាត​ (ជាង ១៥​ដុល្លារ) ក្នុង​មួយ​ការ៉េ។

ចំណែក​ឯ​ទីតាំង​កំពូល​ទាំង ៥ ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​ក្រៅ​ក្រុង​បាង​កក គឺ​នៅ​លើ​ផ្លូវ Prachathipat នៅ​ក្រុង Hat Yai ខេត្ត Songkhla ដែល​មាន​តម្លៃ ៤០០ ០០០ បាត (ជាង ១ម៉ឺន ២ពាន់ដុល្លារ) ​ក្នុង​មួយ​ការ៉េ ។ ដីនៅ Tha Pae ខេត្ត​ឈៀងម៉ៃ​មាន​តម្លៃ ២៥០ ០០០ បាត​​ (ជាង ៧​ពាន់ដុល្លារ) ក្នុង​មួយ​ការ៉េ, ដី​មាត់​ឆ្នេរ​សមុទ្រ​ខេត្ត​ប៉ាតាយ៉ា មាន​តម្លៃ ២២០ ០០០ បាត (ជិត ៧​ពាន់ដុល្លារ)​ ក្នុង​មួយ​ការ៉េ, ដី​នៅ​ផ្លូវ Si Chan ខេត្ត Khon Kaen មាន​តម្លៃ ២០០ ០០០ បាត (ជាង ៦​ពាន់ដុល្លារ)​ក្នុង​មួយ​ការ៉េ និង​ដី​នៅ​ផ្លូវ Phorsi ខេត្ត Udon Thani មាន​តម្លៃ ១៨០ ០០០​បាត (ជាង ៥ពាន់ ដុល្លារ) ក្នុង​មួយ​ការ៉េ។

ចំណែក​ឯ​ការ​ស្ទាប់​ស្ទង់​តម្លៃ​ដី​ទាប​បំផុត គឺ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់ Khok Charoen ខេត្ត Lop Buri ដែល​មាន​តម្លៃ ២០ បាត​ (០,៦១ ដុល្លារ) ក្នុង​មួយ​ការ៉េ បន្ទាប់​មក​គឺ​ដី​នៅ​ស្រុក Kanlayaniwattana ខេត្ត​ឈៀងម៉ៃ​ដែល​មាន​តម្លៃ ២៥​ បាត (០,៧៦ ដុល្លារ) ​ក្នុង​មួយ​ការ៉េ។

លោក Patchara បាន​មាន​ប្រសាសន៍​ថា ក្រសួង​រតនាគារ​បាន​បញ្ចប់​ការ​វាយ​តម្លៃ​ដី​ចំនួន ៣២ លាន​ក្បាល​នៅ​ទូទាំង​ប្រទេស ដើម្បី​ជួយ​សម្រួល​ដល់​ការ​អនុវត្តន៍​ដី​ធ្លី​និង​ពន្ធដារ។ លោក​បាន​បន្ត​ថា ចំនួន​នៃ​ក្បាល​ដី​អាច​ត្រូវ​បាន​កើន​ឡើង​នា​ពេល​អនាគត ខណៈ​ពេល​ដែល​ដី​ទំហំ​ធំ​អាច​ត្រូវ​កាត់​ជា​តូច​ៗ​ថែម​ទៀត៕

ចុចអាន ៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី