មាស ចាន់ណា ​៖ ជា​រឿង​​ល្អ​ណាស់ សម្រាប់​ខ្ញុំ​បើ​បាន​ Booysen

  • 2017-12-19 07:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មាស ចាន់​ណា គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ណាហ្គាវើល បាន​អះអាង​ថា លោក​មិន​បាន​ដឹង​ឬ​ទទួល​ដំណឹង​អ្វី​ជុំ​វិញ​ការ​នាំ​ចូល​កីឡាករ​សញ្ជាតិ​អាហ្វ្រិក​ខាង​ត្បូង Booysen Shane ​មក​ចូល​រួម​ជា​មួយ​ក្លឹប​របស់​ខ្លួន​នៅ​រដូវ​កាល​ក្រោយ​ឡើយ។

លោក មាស ចាន់ណា

​​កាល​ពី​ពេល​ថ្មី​ៗ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​​ខ្សែ​ប្រយុទ្ធ​សម្បូរ​​បច្ចេកទេស​​​របស់​ភ្នំពេញ​ក្រោន​រូប​នេះ​ នឹង​មក​ចូល​រួម​ជា​មួយ​ ណាហ្គាវើល នៅ​រដូវ​កាល​​ក្រោយ។ ទាក់​ទង​បញ្ហា​នេះ​លោក មាស ចាន់​ណា បាន​បញ្ជាក់​ថា លោក​មិន​ដឹង​រឿង​នេះ​ឡើយ។ ប៉ុន្តែ​​ប្រសិន​បើ​ណាហ្គាវើល​ ពិត​ជា​ទិញ​​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​មែន នោះ​ជា​រឿង​ល្អ​បំផុត​សម្រាប់​រូប​លោក។

​Booysen Shane ​បាន​ផុត​កុង​ត្រា​ជា​មួយ​ភ្នំពេញ​ក្រោន​​ ក្រោយ​ជួយ​ក្រុម​ម្ចាស់​ជើង​ឯក​ ៦​សម័យ​កាល​មួយ​នេះ​​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៥ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​​រដូវ​កាល​២០១៧។ យ៉ាង​ណា​ជុំ​វិញ​ព័ត៌មាន​​ការ​​ទៅ​លេង​​ក្លឹប​ថ្មី​របស់​ Booysen មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​​ឡើយ៕ ​​​

Booysen Shane (កាល​នៅ​​ភ្នំពេញក្រោន)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​