ធុញទ្រាន់អ៊ីមែល Promotion ច្រើនពេក Google ចេញ​មុខងារ​ថ្មី​ ដឹង​តែ​ពេញចិត្ត​

  • 2017-12-20 02:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​គណនី Gmail ប្រហែល​ជា​ធ្លាប់​ឃើញ​មាន​នូវ​អ៊ីមែល Promotion ជា​ច្រើន​អ្នក​មិន​បាន​ចាំ​ធ្លាប់​ចុះ​ឈ្មោះ​តាំង​ពី​ពេល​ណា​។ បច្ចុប្បន្ន Google បាន​ចេញ​មុខងារ​ថ្មី​មួយ​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ Unsubscribe ពី​អ៊ីមែល Promotion ទាំង​នោះ​ដែល​អ្នក​មិន​ធ្លាប់​បាន​ពិនិត្យ​យ៉ាង​ហោច​ណាស់​រយៈ​ពេល​មួយ​ខែ​។ 

មុខងារ​ថ្មី​នេះ ដំណើរការ​ទាំង​លើ​គេហទំព័រ និង​លើ​ទូរស័ព្ទ ដោយ​មាន​ Card ថ្មី​មួយ​ឈ្មោះ Inbox Tip ដែល​សួរ​អ្នក​ប្រសិនបើ​អ្នក​ចង់ Unsubscribe ពី​អ៊ីមែល​ណា​មួយ​។ មុខងារ​ថ្មី​នេះ​មិន​ទាន់​មាន​ប្រើ​គ្រប់​គ្នា​នោះ​ទេ ដោយសារ​ពុំ​ទាន់​ឃើញ​មាន​របាយការណ៍​អាច​ប្រើ​បាន​លើ OS របស់ Apple រួម​ទាំង iOS ផង​ដែរ ប៉ុន្តែ​ក៏​ប្រហែល​ជា​មិន​យូរ​នោះ​ដែរ​។ ម្យ៉ាងវិញទៀត មុខងារ​ថ្មី​នេះ​នៅ​មាន​ព្រំដែន​ដោយ​ដំណើរការ​បាន​តែ​អ៊ីមែល ដែល Google កំណត់​ជា Promotion ដូច្នេះ​អ្នក​នៅ​តែ​ត្រូវ​ក្រឡេក​មើល​ក្នុង Inbox។ 

ថ្មីៗ​នេះ Google បាន​ប្រកាស​នូវ​មុខងារ​ឆ្លើយ​តប​វៃឆ្លាត (Smart reply) ដែល​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​អ៊ីមែល​បញ្ជូន​មក​ដោយ​ស្វ័យប្រវត្តិ​។ ក្រៅ​ពី Smart reply និង​ការ​ត្រួត​ពិនិត្យ​មើល​ក្នុង ​Inbox ក្រុមហ៊ុន​បាន​ធ្វើ​កំណែ​ទម្រង់​ថ្មី ដោយ​អាច​ឲ្យ Gmail ធ្វើការ​បម្លែង​លេខ​ទូរស័ព្ទ និង​អ៊ីមែល​ដោយ​ស្វ័យប្រវត្តិ​ទៅជា Automatic hyperlinks ដូច្នេះ​អាច​សន្សំ​សំចៃ​ពេលវេលា​អ្នក​ប្រើប្រាស់​ក្នុង​ការ Copy និង Paste៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន