ឧបករណ៍ទប់លំនឹងនៃការថតវីដេអូលើស្មាតហ្វូនដែលពេញនិយមបច្ចុប្បន្នមាន ២ ប្រភេទដោយមួយជាម៉ូដែល DJI Osmo Mobile តម្លៃជាង ២០០ ដុល្លារ និងប្រភេទផ្សេងទៀត Zhiyun Smooth-Q ថ្លៃជាង ១០០ ដុល្លារ។ ថ្វីបើតម្លៃខុសគ្នាច្រើន ចុះលក្ខណៈសម្បត្តិវិញ តើអ្នកគួរជ្រើសរើសមួយណា?
Zhiyun Smooth-Q (ឆ្វេង) and DJI Osmo Mobile (ស្តាំ)
**+DJI Osmo:**
អត្ថប្រយោជន៍:
- ផលិតឡើងពីលោហធាតុម៉ាញេសូម តួខ្លួនមានគុណភាពខ្ពស់
- ងាយស្រួលក្នុងការដំឡើង និងចាក់សោទូរសព្ទអ្នកឲ្យមានសុវត្ថិភាព
- ងាយស្រួលក្នុងការផ្លាស់ប្ដូរម៉ូដនៃ Osmo ដោយមានប៊ូតុងនៅផ្នែកខាងមុខ
- មានថ្មប្តូរជំនួយ
- ការបត់បែនមានភាពរហ័ស
- គ្រាប់ Pan/Tilt Joystick ប្រើបានស្រួលក្នុងសកម្មភាពយឺតៗ
- ជំនួយកាន់តែពិសេសពីកម្មវិធី Filmic Pro
គុណវិបត្តិ:
- កម្មវិធី DJI Go ស៊ីថ្មទូរសព្ទខ្លាំង
- ពុំមានរន្ធដោត Tripod នៅផ្នែកខាងក្រោយ បែរជំនួសនៅផ្នែកខាងចំហៀងមានលក្ខណៈស្មុគស្មាញបន្តិច
- ពុំមានមុខងារ Selfie Mode
+Zhiyun Smooth-Q:
អត្ថប្រយោជន៍:
- បត់បែនលក្ខណៈ ៣៦០ ដឺក្រេបានងាយ
- មាន Selfie Mode អាចប្រើប្រាស់ថតវីដេអូខ្លួនឯងបាន
- ដាក់ឲ្យស្មាតហ្វូនដំណើរការមុខងារ Portrait Mode (Osmo អាចប្រើបានដូចគ្នា គ្រាន់ត្រូវកាន់ឧបករណ៍លក្ខណៈផ្ដេក)
- មានថាមពលថ្មធំ ថ្វីបើមិនអាចដោះដូរបាន
- អាចសាកថ្មមកទូរសព្ទតាមរយៈឧបករណ៍ជំនួយប្រភេទ L-Shaped
- មានឧបករណ៍បញ្ជាពីចម្ងាយ
- មានរន្ធដោត Tripod លក្ខណៈស្តង់ដារនៅខាងក្រោម
គុណវិបត្តិ:
- ផលិតឡើងពីប្លាស្ទិក តួខ្លួនមានគុណភាពចាញ់ Osmo
- ប្រើពេលយូរក្នុងការដំឡើង
- ប៊ូតុង Record ដំណើរការទៅបាន ករណីប្រើប្រាស់កម្មវិធី Zhiyun Play ជារួមអ្នកត្រូវប្រើប៊ូតុងលើ Screen
- ផ្លាស់ប្ដូរមុខងារផ្សេងៗមានលក្ខណៈច្រឡំ
គុណវិបត្តិនៃឧបករណ៍ទាំង ២:
- ពុំមានរន្ធដោតប្រភេទ Lightning ពិបាកក្នុងការប្រើប្រាស់ ព្រោះត្រូវទិញឧបករណ៍ជំនួយពីខាងក្រៅ
- កម្មវិធី Camera ឬ Filmic Pro សុទ្ធសឹងតែស៊ីអង្គផ្ទុកក្នុងម៉ាស៊ីនធំ
- ប្រសិនបើអ្នកមានស្មាតហ្វូនគ្មានរន្ធដោតកាស អាចពិបាកក្នុងការថតសំឡេងបន្តិច
សរុបជារួមជម្រើសល្អបំផុតសម្រាប់អ្នក ថ្វីបើឧបករណ៍ DJI មានសភាពងាយស្រួលកាន់ប្រើប្រាស់បន្តិចមែន ប៉ុន្តែការទិញយក Zhiyun អាចថាប្រសើរជាង ព្រោះមានលក្ខណៈសម្បត្តិដូចខាងក្រោម:
- តម្លៃថោកជាងឆ្ងាយ
- មានមុខងារ Selfie Mode
- អាចថត ៣៦០ ដឺក្រេបានស្រួល
- មានរន្ធដោត Tripod លក្ខណៈស្តង់ដារនៅខាងក្រោម
- មានឧបករណ៍បញ្ជាពីចម្ងាយ។
ប្រភព: http://learnaboutfilm.com/smartphone-stabiliser-zhiyun-smooth-q-vs-dji-osmo-mobile/
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
ប្រភព៖
learnaboutfilm
ប្រែសម្រួល៖ កៅ រក្សា