សិស្សស្រីចិន រងាដល់សន្លប់ ដោយសារគ្រូដាក់ទណ្ឌកម្មឲ្យឈរក្រៅថ្នាក់
- 2017-12-20 02:40:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សស្រីចិន រងាដល់សន្លប់ ដោយសារគ្រូដាក់ទណ្ឌកម្មឲ្យឈរក្រៅថ្នាក់
ចន្លោះមិនឃើញ
សិស្សស្រីម្នាក់មកពី Guigang ក្នុងខេត្ត Guangxi ភាគខាងត្បូងនៃប្រទេសចិន បានដួលសន្លប់ និងសរីរាង្គជាច្រើនត្រូវបានខូច ដោយសារគ្រូដាក់ពិន័យឲ្យឈរខាងក្រៅនៅពេលយប់។
យោងតាមការចោទប្រកាន់មួយឲ្យដឹងថា ក្មេងស្រីឈ្មោះ Yang Haoyue ដែលត្រូវបានគេជឿថាមានអាយុ ១៣ ឬ ១៤ ឆ្នាំ និងក្មេងស្រី ៨ នាក់ផ្សេងទៀតដែលនៅក្នុងបន្ទប់ស្នាក់នៅក្នុងសាលារបស់ពួកគេ ត្រូវបានគ្រូដាក់ទណ្ឌកម្មដោយសារជជែកគ្នានៅម៉ោងចូលគេង។ ពួកគេត្រូវបានពិន័យឲ្យដោះស្បែកជើងចេញ ហើយឈរនៅទីធ្លាសាលាដោយជើងទទេ ជាមួយនឹងសំលៀកបំពាក់គេងយប់របស់ពួកគេ។ បន្ទាប់មកឲ្យពួកគេអាវង់នៅលើឥដ្ឋ ខណៈពេលសីតុណ្ហភាពនៅខាងក្រៅចុះត្រជាក់ខ្លាំងប្រហែល ១៣ អង្សាសេ (៥៥ ហ្វារិនហៃ) ។
សិស្សម្នាក់ក្នុងចំណោមពួកគេបាននិយាយថា "គ្រូបានប្រាប់យើងឲ្យអាវង់ ហើយប្រសិនបើយើងផ្លាស់ទី ទណ្ឌកម្មនឹងកើន ៣០ នាទី។" ពីរបីនាទីក្រោយពីការទទួលទណ្ឌកម្មរបស់ពួកគេ ក្មេងស្រី Yang បានចាប់ផ្តើមញ័រខ្លាំង និងប្រកាច់ហើយនៅទីបំផុតក៏ដួលសន្លប់បាត់ស្មារតី។
ក្មេងស្រី Yang ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Guigang People ភ្លាមៗនិងត្រូវបានជួយឲ្យដឹងខ្លួនវិញ ប៉ុន្តែនាងបានប្រាប់ថាឈឺចុកចាប់ក្នុងទ្រូងយ៉ាងខ្លាំង បន្ទាប់មកក៏សន្លប់បាត់ស្មារតីជាលើកទី ២។ នាងត្រូវបានគេរាយការណ៍ថា បានខូចខាតផ្នែកសរីរាង្គជាច្រើនចាប់តាំងពីពេលចុងក្រោយដែលនាងសន្លប់នៅថ្ងៃទី ១១ ខែធ្នូ។
គ្រូបង្រៀនបានបដិសេធមិនផ្ដល់បទសម្ភាសន៍នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបានទៅសាលា និងបានបញ្ជាឲ្យសន្តិសុខចាក់សោរទ្វារសាលា។ វានៅតែមិនមានភាពច្បាស់លាស់ទេថាតើពួកគេនឹងទទួលខុសត្រូវចំពោះការចំណាយលើថ្លៃមន្ទីរពេទ្យយ៉ាងដូចម្ដេច ខណៈដែលវាមានតម្លៃ ២ ម៉ឺន យ័ន (៣ ០២៨ ដុល្លារ) ក្នុងមួយថ្ងៃ។
ឥឡូវនេះប៉ូលីសទីក្រុង Daxu កំពុងបើកការស៊ើបអង្កេតករណីនេះ និងស្រាវជ្រាវលើវីដេអូសុវត្ថិភាពចំពោះការចោទប្រកាន់របស់ឪពុកម្តាយ និងសិស្សសាលានេះ៕
ចុចអាន ៖
កសិករចិន ចង់បានយន្តហោះតាំងពីក្មេង តែអត់លុយទិញ ចុងក្រោយសាងសង់ខ្លួនឯង ដូចពិតៗ
ខំជិះ១០០០គីឡូដី ទៅជួបមិត្តស្រីលើអ៊ីនធឺណិត ចុងក្រោយត្រូវប្តីនាង ចាប់ចងវាយដូចសត្វ
ឪពុកកូនទម្ងន់សរុប ៣៥០គីឡូក្រាម តស៊ូសម្រករហូតទទួលលទ្ធផលដ៏ភ្ញាក់ផ្អើល