កសិករចិន ចង់បានយន្តហោះតាំងពីក្មេង តែអត់លុយទិញ ចុងក្រោយសាងសង់ខ្លួនឯង ដូចពិតៗ

  • 2017-12-19 08:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ម្នាក់​នៅ​ក្នុង​ប្រទេស​ចិន បាន​ចំណាយ​ប្រាក់​សន្សំ​ទាំង​អស់​របស់​ខ្លួន ដើម្បី​សម្រេច​ក្ដី​សុបិន​តាំង​ពី​កុមារភាព​មក ពោល​គឺ​ធ្វើ​ជា​ម្ចាស់​យន្តហោះ​មួយ​គ្រឿង​ឲ្យ​បាន។

លោក Zhu Yue មក​ពី​ទីក្រុង Kaiyuan ខេត្ត Liaoning ប្រទេស​ចិន បាន​អះអាង​ថា លោក​បាន​បង្រៀន​ខ្លួនឯង​ពី​របៀប​សាងសង់​យន្តហោះ ដោយ​ការ​រៀន​អស់​រយៈពេល ៣ខែ ពី​បច្ចេកទេស​គំនូរ និង ម៉ូដែល​យន្តហោះ។

លោក Zhu Yue

រហូត​មក​ដល់​ពេល​នេះ លោក​បាន​ចំណាយ​ប្រាស់ អស់​ជាង ៨០០ ០០០យ័ន ឬ​ប្រមាណ​ជា ១២០ ០០០ដុល្លារ​ហើយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ចិន People's Daily Online។

លោក Zhu បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ស្រលាញ់​ចូលចិត្ត​យន្តហោះ​តាំង​ពី​ក្មេង ហើយ​ដោយសារតែ​លោក​គ្មាន​លទ្ធភាព​ទិញ ទើប​សម្រេចចិត្ត​សាងសង់​ឡើង​ដោយ​ខ្លួនឯង​តែម្ដង។

គួរ​ឲ្យ​ដឹង​ថា យន្តហោះ​របស់ លោក Zhu គឺ​ដូច​បេះបិទ​ទៅ​នឹង យន្តហោះ Airbus A320 ដែល​មាន​តម្លៃ ៩៩លាន​ដុល្លារ​អីចឹង។ ស្លាប​របស់​វា​មាន​ប្រវែង ៣៥,៨ម៉ែត្រ ហើយ​យន្តហោះ​មាន​ប្រវែង ៣៧,៧៥ម៉ែត្រ។ មក​ទល់​នឹង​ពេល​នេះ លោក Zhu បាន​ប្រើប្រាស់​ដែក​អស់​ចំនួន ៤០តោន​ហើយ​ក្នុង​ការ​សាងសង់​យន្តហោះ​មួយ​គ្រឿង​នេះ ដែល​នឹង​ត្រូវ​រួចរាល់ នៅ​ខែ​ឧសភា ឆ្នាំ២០១៨ ខាងមុខ។

ទោះ​ជា​យ៉ាង​ណា យន្តហោះ A320 របស់​លោក Zhu មិន​អាច​ហោះហើរ​បាន​ឡើយ ហើយ​លោក​គ្រោង​ប្រើ​វា​បើ​ជា​ភោជនីយដ្ឋាន​នៅ​ខាង​ក្នុង ឬ​យក​វា​ធ្វើ​ជា​ផ្ទះ​សម្រាប់​រស់​នៅ។

គួរ​បញ្ជាក់​ថា លោក Zhu បាន​និង​កំពុង​សាងសង់​យន្តហោះ​មួយ​គ្រឿង​នេះ ជាមួយ​មិត្តភ័ក្ដិ​ចំនួន ៥នាក់​ផ្សេង​ទៀត នៅ​ក្នុង​រោងចក្រ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ទីក្រុង Kaiyuan ប្រទេស​ចិន៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី