អ្នកក្លាហាន ជួយសង្គ្រោះអ្នកលង់ទឹក ៤នាក់ បែរទទួលរង្វាន់ក្បាលត្រី ពេញមួយជីវិត

  • 2017-11-22 07:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ដ៏​ក្លាហាន​ម្នាក់ ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន Alibaba បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ចំនួន ៤នាក់​ពី​ការ​លង់​ទឹក នៅ​ក្នុង​ទីក្រុង Hangzhou ប្រទេស​ចិន ហើយ​បាន​ទទួល​រង្វាន់​ក្បាល​ត្រី សម្រាប់​ទទួល​ទាន​ពេញ​មួយ​ជីវិត។

លោក Liu Xinting

លោក Liu Xinting អាយុ៤២ឆ្នាំ បាន​ចូល​ជួយ​សង្គ្រោះ​ជនរងគ្រោះ បន្ទាប់​ពី​លោក​បាន​ប្រទះ​ឃើញ រថយន្ត​មួយ​គ្រឿង ដឹក​បុរស​២នាក់ និង​ស្រ្តី​២នាក់ ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ Thousand Island Lake កាល​ពី​រសៀល ថ្ងៃអាទិត្យ កន្លង​ទៅ​នេះ។

នៅ​មុន​ពេល​កើតហេតុ លោក Liu កំពុង​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​ទីក្រុង Hangzhou ជាមួយ​មិត្ត​រួម​ការងារ និង​សមាជិក​គ្រួសារ បន្ទាប់​ពី​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់ (ក្បាល​ត្រី) នៅ​ហាង​មួយ​ក្នុង​តំបន់។

ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​ភាព​ក្លាហាន​របស់ លោក Liu ក្រុមហ៊ុន Hangzhou Qiandao Lake Development Group ដែល​សហការណ៍​ជាមួយ​ភោជនីយដ្ឋាន​ជា​ច្រើន បាន​ប្រកាស​នៅ​លើ​គណនី​បណ្ដាញ​សង្គម WeChat របស់​ខ្លួន កាល​ពី​ថ្ងៃ​ច័ន្ទ​ថា នឹង​ផ្ដល់​ក្បាល​ត្រី​ដល់​លោក Liu ដោយ​ឥត​គិត​ថ្លៃ ពេញ​មួយ​ជីវិត​តែម្ដង៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម