ចិន យកកង្កែបព្រៃទៅហាលថ្ងៃ ទុកធ្វើថ្នាំបុរាណចិន ជួយឲ្យនារីកាន់តែស្រស់ស្អាត
- 2017-11-20 02:21:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន យកកង្កែបព្រៃទៅហាលថ្ងៃ ទុកធ្វើថ្នាំបុរាណចិន ជួយឲ្យនារីកាន់តែស្រស់ស្អាត
ចន្លោះមិនឃើញ
សត្វកង្កែបព្រៃដែលស្ថិតក្រោមការអភិរក្ស ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ ដើម្បីធ្វើថ្នាំបុរាណចិន និងគ្រឿងផ្សំអាហារ ដែលអាចជួយប្រឆាំងភាពចាស់។
គ្រឿងផ្សំបង្អែម Hasma ឬជាភាសាចិន xue ha gao ត្រូវបានធ្វើឡើងពីសត្វកង្កែបញីដែលហាលស្ងួត ដើម្បីជួយឲ្យអ្នកប្រើប្រាស់ មានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យ។
Hasma ដ៏ល្អបំផុត គឺធ្វើឡើងនៅភាគឦសាននៃប្រទេសចិន យកដោយសត្វកង្កែបអាស៊ី (grass frog) ដែលជាពូជសត្វកង្កែប ទទួលបានការការពារ រស់នៅក្នុងព្រៃនៃតំបន់ការពារ Regulation on Protection of Wild Medicinal Resources។
រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនសន្លឹក ត្រូវបានថតនៅភ្នំ Changbai ខេត្ត Jilin ប្រទេសចិន ហើយត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គមចិន បង្ហាញឲ្យឃើញពីដំណើរការផលិតគ្រឿងផ្សំដ៏ពេញនិយមនោះ។
យ៉ាងណាមិញ ម្ចាស់ហាងម្នាក់បានប្រាប់អ្នកយកព័ត៌មានថា វិធីសាស្ត្រព្យួរសត្វកង្កែបទុកបែបនេះ អាចជួយឲ្យ Hasma មានគុណភាពល្អបំផុត៕
ចុចអាន៖