កុមារាថៃកម្សត់ ត្រូវឪពុកបង្ខំចិត្ត ឃុំក្នុងទ្រុងឈើ៥ឆ្នាំ ដោយសារមូលហេតុ គួរឲ្យស្រណោះ

  • 2017-12-20 07:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ថៃ​ម្នាក់ បាន​បង្ហាញ​ពី​រឿងរ៉ាវ​ដែល​ខ្លួន​សម្រេចចិត្ត​ចាក់សោ​កូនប្រុស អាយុ​៩ឆ្នាំ​របស់​ខ្លួន នៅ​ក្នុង​ទ្រុង​ឈើ​ជា​រៀងរាល់​ព្រឹក មុន​ពេល​ចេញ​ទៅ​ធ្វើ​ការ។

បុរស​ពោះម៉ាយ​រូប​នេះ​មាន​ឈ្មោះ​ថា Chamnan Duangjan អាយុ​៣៨ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា កូន​ប្រុស​របស់​ខ្លួន​ឈ្មោះ Porrames បាន​កើត​មាន​បញ្ហា​អាកប្បកិរិយា បន្ទាប់​ពី​រូបគេ​ជួប​គ្រោះថ្នាក់​ចរាចរ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​សាលារៀន ហើយ​បាន​ទទួល​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ក្នុង​ឆ្នាំ២០១២ នៅ​ខេត្ត Krabi ប្រទេស​ថៃ នៅ​ពេល​មាន​អាយុ​ត្រឹមតែ ៤ឆ្នាំ។

ជាមួយ​គ្នា​នេះ​ដែរ ម្ដាយ​របស់ Porrames បាន​ចាកចេញ​ពី​គ្រួសារ បន្ទាប់​ពី​រូបគេ​ជួប​គ្រោះថ្នាក់ ហើយ​គ្មាន​នរណា​ម្នាក់​នៅ​មើល​ថែរក្សា​គេ​ឡើយ ខណៈ លោក Chamnan ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ ស្រប​ពេល​ដែល​ក្មេង​ប្រុស​នេះ តែងតែ​រត់​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​អ្នក​ជិត​ខាង។

រហូត​មក​ដល់​ពេល​នេះ វា​មាន​រយៈពេល​៥ឆ្នាំ​ហើយ​ដែល​លោក Chamnan បង្ខំ​ចិត្ត​ឃុំឃាំង​កូន​ប្រុស​របស់​ខ្លួន​បែប​នេះ ដោយសារតែ​អាកប្បកិរិយា​របស់​គេ​កាន់​តែ​អាក្រក់ ហើយ​មិន​អាច​រៀន​នៅ​សាលា​បាន​ទៀត​ផង។

ដោយសារតែ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​កូន​ប្រុស បុរស​ជា​កម្មករ​រោងចក្រ​កៅស៊ូ​ម្នាក់​នេះ បាន​ធ្វើ​ទ្រុង​ឈើ​កម្ពស់ និង​ប្រវែង​ជាង ២ម៉ែត្រ ដើម្បី​ដាក់​ឃុំ​កូន​ប្រុស​តែម្ដង។ ទោះ​ជា​យ៉ាង​ណា អ្នក​រស់នៅ​ជិត​ខាង តែងតែ​ផ្ដល់​អាហារ​ដល់ Porrames តាម​រយៈ​ប្រលោះ​ទ្រុង​ឈើ ទំហំ​ជិត ៥សង់ទីម៉ែត្រ។

លោក Chamnan បាន​ឲ្យ​ដឹង​ថា លោក​អស់​សង្ឃឹម​ក្នុង​ការ​ជួយ Porrames ហើយ​បាន​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង និង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​ឡើយ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី