អ្នក​ចូលចិត្ត​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ៖ «រកស៊ី​ជោគជ័យ​ផ្ដើម​ពី​សេចក្ដី​ស្រឡាញ់»

  • 2017-12-20 07:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល ៤ឆ្នាំ ដែល​ចាប់​ផ្ដើម​លក់​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ​ លោក គីមហុង វ័យ ៤១ឆ្នាំ បាន​បាន​ប្រកាន់​ខ្ជាប់​នូវ​​ទ្រឹស្ដី​មួយ​​ថា «រកស៊ី​ដោយ​ការ​ស្រឡាញ់ ចូលចិត្ត នោះ​យើង​នឹង​ទទួល​ជោគជ័យ»

ចុចទស្សនាវីដេអូខ្លី

តើ​លោក សាន គីមហុង ជានរណា?

លោក​សាន គីមហុង គឺជា​បុគ្គល​ម្នាក់​ ដែល​ស្រឡាញ់​ឧបករណ៍​បុរាណ តាំង​ពី​ទសវត្ស ៥០ ដល់ ៩០។ ម៉្លោះហើយ ផ្ដើម​ពី​សេចក្ដី​ស្រឡាញ់​នេះ បាន​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​បើក​ហាង​ប្រមូល​ទិញ​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗ ដោយ​លក់​ដំបូង​សុំ​តូប​ខោ អាវ ភរិយា​ ដាក់​លក់​គ្រឿង​ចាស់​ៗ លក់​នៅ​ផ្សារ​រាត្រី នៅ​អំឡុង​ឆ្នាំ ២០១៣។

ផ្ដើម​ពី​យក​កន្លែង​ភរិយា​លក់​របស់​ចាស់ៗ ហើយ​​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ភ្ញៀវ​ផង​នោះ ទើប​លោក​ គីមហុង បាន​សម្រេច​​ប្ដូរ​ មក​ទីតាំង​ថ្មី​ នៅ​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប អំឡុង​ឆ្នាំ ២០១៥ ញុំាង​ឲ្យ​ហាង​លោក ក្លាយ​ជា​ហាង​ធំជាង​គេ​នៅ​ខេត្ត​សៀមរាប ជា​កន្លែង​ប្រមូល​ទិញ និង លក់​វត្ថុ​ចាស់​ ដូចជា កាមេរ៉ា ម៉ាស៊ីន​បញ្ចាំង​កុន ម៉ាញ៉េ វិទ្យុ ថាស​ចម្រៀង​និង​ម៉ាស៊ីន​ចាក់​ថាស​ពី​ដើម ម៉ាស៊ីន​វាយ​​អង្គុលីលេខ នាឡិកា ប៉្យាណូ ទូរទស្សន៍ កាសែត រ៉ូឡូ និង ម៉ាស៊ីន​រ៉ូឡូ​ ជាដើម៕

ចុចអានអត្ថបទពាក់ព័ន្ធ

អត្ថបទ៖ ក្រុម​ការងារ​ផ្លូវ​ទៅស្រុក

អត្ថបទពេញនិយម