អ្នក​ចង់​បាន​កាមេរ៉ា GoPro មាន​ត្រឹម ២០០ ដុល្លារ​អាច​លៃលក​ម៉ូឌែល​ថ្មី​នេះបាន

  • 2018-03-30 11:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន GoPro បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​កាមេរ៉ា HERO ជំនាន់​ថ្មី តម្លៃ ១៩៩ ដុល្លារ ដោយ​មាន​ប្រើ​អេក្រង់ Touchscreen ទំហំ ២ អ៊ីញ អម​មុខងារ​ការពារ​ជម្រាប​ទឹក​នៅ​ជម្រៅ ១០ ម៉ែត្រ​កាន់​តែ​ខ្លាំង​ជាង​មុន។

ប្រធាន​ផ្នែក​ផលិត​ផល​នៃ​ក្រុមហ៊ុន GoPro អ្នក​ស្រី Meghan Laffey បាន​មាន​ប្រសាសន៍​​ថា៖ "HERO ជា​ប្រភេទ​កាមេរ៉ា GoPro ដែល​អាច​ផ្តល់​បទពិសោធន៍​កាន់​តែ​ពិសេស​លើ​ពី​អ្វី​ដែល​កាមេរ៉ា​ទូរសព្ទ​អាច​ធ្វើ​បាន"។

+មុខងារ​ពិសេសៗ​របស់ HERO មាន​ដូច​ត​ទៅ:

  • អាច​ថត​រូប​នូវ​កម្រិត 10MP / វីដេអូ​កម្រិត 1140p60 និង 1080p60
  • អេក្រង់ Touchscreen ទំហំ ២ អ៊ីញ
  • មុខងារ Voice control អាច​បញ្ជា​ឲ្យ​ថត​និង​បិទ​ម៉ាស៊ីន
  • Waterprooft នៅ​ជម្រៅ ៣០ ហ្វីត​ឬ ១០ ម៉ែត្រ (គ្មាន​ស្មាតហ្វូន​ណា​អាច​ធ្វើ​បាន)
  • មុខងារ​ទប់​លំនឹង​ពេល​ថត​វីដេអូ
  • គាំទ្រ​ការ​ភ្ជាប់​ទៅ​ស្មាតហ្វូន​តាម​កម្មវិធី GoPro
  • គាំទ្រ​ការ​ប្រើប្រាស់​ជាមួយ​គ្រឿង​បន្ថែម GoPro លើស​ពី ៣០។

ទស្សនា​វីដេអូ​ខាង​ក្រោម:

-->Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា