១គ្រាប់របស់ Asensio ជួយ Real ឡើងកំពូលតារាង La Liga

  • 2018-09-23 00:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បានហក់ឡើងកំពូលតារាង La Liga វិញក្រោយយកឈ្នះ Espanyol ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតសប្ដាហ៍ទី៥។

គ្រាប់បាល់ជ័យជម្នះតែ១គ្រាប់គត់របស់ក្រុមយក្សអេស្ប៉ាញគឺជាការស៊ុតបញ្ចូលទីរបស់ Marco Asensio នៅនាទី៤១ កើតចេញពីការព្យាយាមស៊ុតតែមិនបានសម្រេចរបស់ Luka Modric។ យ៉ាងណាភ្លាមៗគ្រាប់បាល់នោះត្រូវពិនិត្យឡើងវិញដោយ VAR ព្រោះខ្លាចជាបាល់ក្រៅល្បែង ឬ Offside។

ក្រោយការមើលសារឡើងវិញរបស់ VAR ឃើញថា Asensio មិន Offside ទេទើបអាជ្ញាកណ្ដាលលើទីលានឲ្យគ្រាប់ទៅខាង Real Madrid។ ជ័យជម្នះនេះធ្វើឲ្យ Real ឡើងកំពូលតារាងបណ្ដោះអាសន្នរងចាំអ៊ុតការប្រកួតរបស់ Barcelona ថ្ងៃនេះជាមួយ Girona៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន