ចង់ដឹងគណនី Facebook អ្នកត្រូវគេ Hack ឬអត់សង្កេតមួួយចំណុចនេះ

  • 2018-09-29 08:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកមិញនេះ Facebook បានប្រកាសថាគណនី Facebook ចំនួន​ ៥០ លាន​គណនី​ត្រូវបានរងការវាយប្រហារពីសំណាក់ Hacker តាមរយៈចន្លោះប្រហោងនៃមុខងារ "View As" លើ Facebook។

ចន្លោះប្រហោងនៃមុខងារ "View As" លើ Facebook ធ្វើឲ្យ Hacker លួចយកបាននូវ Access Token ដែលមានរក្សាទុកនូវព័ត៌មានសម្រាប់ Login ចូល​គណនីនីមួយៗ។ Facebook ក៏បានប្រកាសដែរថាខ្លួនបាន Reset នូវ Access Token នៃ​គណនីចំនួន ៥០ លាន ដែលសង្ស័យថារងការវាយប្រហារពី Hacker រួចរាល់ហើយ។

ការ Reset នេះនឹងធ្វើឲ្យគណនីមួយចំនួនត្រូវ Log Out ចេញពី Facebook ដោយ​ស្វ័យប្រវត្តិ រួមទាំងកម្មវិធីមួយចំនួនទៀតដែលប្រើគណនី Facebook ដើម្បី Login ផងដែរ។ នេះ​មានន័យថាគណនីដែលបាន Log Out គឺសុទ្ធតែបានរងគ្រោះពីសំណាក់ Hacker។ យ៉ាងណា Facebook បានណែនាំថា គ្រាន់តែ Login ចូលវិញទៅ មិនបាច់ប្ដូរលេខសម្ងាត់អ្វីនោះទេ។

ខណៈពេលនេះ Facebook បាន​ដោះស្រាយបញ្ហានៃចន្លោះប្រហោងនេះ ដោយបានបិទមិនឲ្យមុខងារ "View As" ដំណើរការបាននោះទេ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម