Lexus មួយ​ទឹក ៦ ម៉ូដែល​ ស៊េរីកប់ៗ មានលុយ​ក្រោម ៣ ម៉ឺន​ដុល្លារ លូក​មិន​ចុះទេ

  • 2018-10-05 01:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាម​មួយ​ទឹក​ច្រើន​ស៊េរី​កំពុង​មាន​លក់​លើ​ទីផ្សារ​ជា​ច្រើន​មិន​ថា Lexus, Highlander, Prius, Camry បាឡែន​សុទ្ធ​សឹង​ជា​ប្រភេទ​ឡាន​មាន​តម្លៃ​សម​ល្មម​ដែល​ប្រជាពលរដ្ឋ​អាច​មាន​លទ្ធភាព​ទិញ​ប្រើ​ប្រាស់​បាន។

តាម Sabay ដើរ​មើល​តាម​ការាស​និង​សាក​សួរ​ឈ្មួញ​ដែល​បាន​នាំ​ចូល​ឃើញ​ថា​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​រហូត​ដល់​ការាស​មួយ​ចំនួន​បាន​នាំ​យក​ស៊េរី​ខ្ពស់​មក​លក​ផង​ដែរ។

ជាក់​ស្ដែង​ត្រកូល Lexus ៦ម៉ូដែល​តម្លៃ​ចាប់​ពី ៣ ម៉ឺន ទៅ​ជាង ៦ ម៉ឺន​ដុល្លារ​កំពុង​ដាក់​លក់​តាម​ឃ្លាំង៖

Lexus NX 200t និង NX 300t

  • Lexus NX 200t F Sport ស៊េរី​ឆ្នាំ ២០១៥ តម្លៃ​ខ្ទង់ ៦ ៥០០០ ដុល្លារ
  • Lexus NX 300t F Sport ស៊េរី​ឆ្នាំ ២០១៨ តម្លៃ​ខ្ទង់ ៨ ៩០០០ ដុល្លារ

Lexus NX 200t មាន​កម្លាំង​ម៉ាស៊ីន ២៣៥ សេះ​ ​ម៉ាស៊ីន​ស៊ីឡាំង​បួន​ទំហំ ២,០លីត្រ ចង្កឹះ​លេខ ៦​ វគ្គ​ស្វ័យប្រវត្តិ។ ប៉ាណា​ខាង​មុខ​បែប​ស្ព័រ កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ យ៉ាន់​ទំហំ ១៨​ អ៉ីញ ប្រព័ន្ធ​បូម ស្ព័រកាង​មុខ និង​របាំង​ការពារ​ភក់​ផ្នែក​ចំហៀង​បែប​ស្ព័រ ភ្ជាប់​ជាមួយផ្លាក F Sport អំពូល​កាត់​អ័ព្ទ LED កៅអី​ស្ព័រ F Sport មាន​ប្រព័ន្ធ​កម្ដៅ​កៅអី មាន​ប្រព័ន្ធ Bluetooth។

Lexus RX450h និង RX350

  • Lexus RX450h V6 Hybrid ស៊េរីឆ្នាំ ២០១០ មាន​តម្លៃ​ខ្ទង់ ៦ ៣០០០ ដុល្លារ
  • Lexus RX350 Full Option ស៊េរីឆ្នាំ ២០១០ មាន​តម្លៃ​ខ្ទង់ ៦ ០០០០ ដុល្លារ

RX350 ជា​ត្រកូល Lexus ដែល​ត្រូវ​បាន​ផលិត​នៅ​ឆ្នាំ ២០០៨ និង​ចេញ​លក់​ដំបូង​នៅ​ឆ្នាំ ២០១០។ RX350 ប្រើ​ប្រាស់​កម្លាំង​​ម៉ាស៊ីន​មាន​ទំហំ ៣,៥ លីត្រ មាន ៦ ស៊ីឡាំង កម្រិត​ស៊ីសាំង​ជា​មធ្យម​ ១១,៧ លីត្រ ចម្ងាយ ១០០គ.ម សម្រាប់​ផ្លូវ​ក្នុង​ក្រុង និង​ផ្លូវ​ក្រៅក្រុង​ប្រហែល​ ៩,៨ លីត្រ ចម្ងាយ ១០០គ.ម។

Lexus RX330 និង RX400h

  • Lexus RX400h Full Option ស៊េរី​ឆ្នាំ ២០០៦ តម្លៃ​ខ្ទង់ ៣ ៩៥០០ ដុល្លារ
  • Lexus RX330 Full Option ស៊េរី​ឆ្នាំ ២០០៦ តម្លៃ​ខ្ទង់ ៣ ៩0០០ ដុល្លារ

RX330 មួយ​ទឹក​ក៏​កំពុង​មាន​ទី​ផ្សារ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក។ RX330 មាន​បី​ប្រភេទ Base Option Half Full និងFull option។

ដែល​មាន​ភាព​ខុស​គ្នា​ពី​ប្រភេទ Base Option ដូច​ជា អេក្រង់​បង្ហាញ​ព័ត៌មាន​ធំ, មាន DVD​, មាន​កាមេរ៉ា​ក្រោយ, ​មាន​ទឹក​បាញ់​ចង្កៀង, ប៊ូតុង​ចុច​បិត​ឃ្លុប​ក្រោយ​អូតូ (ប្រភេទ Base Option អាច​មាន​ឬ​អត់) កៅអី​អង្គុយ​បញ្ជា​អូតូ, ចំពោះ​ពោង​សុវត្ថិភាព​មាន​ប្រាំបួន​គ្រាប់​ដូច​គ្នា​។

សម្រាប់ full option មាន​លក្ខណៈ​ពិសេស​ជាង Base និង Half គឺ​កន្លែង​ដាំបាយ​អគ្គិសនី​នៅ​ផ្នែក​ខាង​ក្រោយ មាន​ផ្លិត​ទឹក​ដំណើរ​ការ​អូតូ​នៅ​​ពេល​ភ្លៀង។

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

បញ្ជាក់​៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ តម្លៃ​ទីផ្សារ​ក្នុង​ស្រុក។

ចុចអាន

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី