Apple អាចនឹងប្រកាសចេញផលិតថ្មីបន្ថែមទៀតក្នុង​ខែ​នេះ

  • 2018-10-09 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផល​ថ្មី​របស់​ Apple រួមមាន​ iPhone XS, XS Max និង​ Apple Watch Series 4 ទើប​នឹង​ចេញ​ទេ​ ប៉ុន្តែ​បើ​ពិនិត្យ​មើល​ប្រតិទិន​នៃ​ឆ្នាំ​មុនៗ​ ទំនង​ជា​មាន​ព្រឹត្តិការណ៍​មួយ​ទៀត​ក្នុង​ខែ​តុលា​នេះ​។

Apple មិន​ទាន់​ប្រកាស​ព្រឹត្តិការណ៍​ខែ​តុលា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ Apple មាន​ព្រឹត្តិការណ៍​ក្នុង​ខែ​តុលា​ ៦ ដង​រួច​មក​ហើយ​ ៨ ឆ្នាំ​មុន​ លើកលែង​តែ​ឆ្នាំ​ ២០១៥ និង​ ២០១៧។ ព្រឹត្តិការណ៍​ខែ​តុលា​កន្លង​មក​ ភាគច្រើន​ផ្ដោត​លើ​ Mac, iPad ឬ​ទាំងពីរ​តែ​ម្តង​ លើកលែង​តែ​ខែតុលា​ ឆ្នាំ​ ២០១១ Apple ប្រកាស​ចេញ​ iPhone 4S ជាមួយ​ Siri។

Google កំពុង​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃ​ទី​ ០៩ ខែតុលា​ ក្នុង​ទីក្រុង​ញូវយ៉ក​ ដែល​អាច​រំពឹង​ពី​វត្តមាន​ស្មាតហ្វូន​ Pixel 3។ Apple អាច​ថា​មិន​ត្រូវការ​ចិត្ត​ទន់​ចំពោះ​ព្រឹត្តិការណ៍​របស់​ Google ប៉ុន្តែ​ក៏​មិន​ចង់​ផ្តល់​ផល​ពិបាក​ដល់​អ្នក​សារព័ត៌មាន​មាន​ពេលវេលា​តិចតួច​ បង្ខំ​ហោះហើរ​ពី​ទីក្រុង​ញូវយ៉ក​ ទៅ​ Cupertino ចម្ងាយ​ ៣០០០ម៉ាយ​ដែរ​។   Apple ជា​ធម្មតា​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​ព្រឹត្តិការណ៍​ ៧ ទៅ ៨ ថ្ងៃ​មុន​ព្រឹត្តិការណ៍​កើត​ឡើង​។ ជា​ចំណុច​ចាប់អារម្មណ៍​មួយ​ដែរ​ អាច​ថា​ iPhone XR នឹង​មាន​ក្នុង​ប្រធានបទ​នៃ​ព្រឹត្តិការណ៍​។ ត្បិត​ Apple ចេញ​ស្មាតហ្វូន​មាន​ពណ៌​ចម្រុះ​កាល​ខែ​កញ្ញា​ ប៉ុន្តែ​ការ​បញ្ជា​ទិញ​ទុក​មុន​ មាន​នៅ​ថ្ងៃ​ទី​ ១៩ ខែ​តុលា​។

ជា​រួម​ ព្រឹត្តិការណ៍​ថ្មី​បន្ទាប់​របស់​ Apple អាច​នឹង​មាន​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​ ១៦ ទៅ​ ២៥ ខែ​តុលា​ ជាមួយ​នឹង​ព័ត៌មាន​បន្ថែម​ពី iPhone XR, ការ​រចនា​រូបរាង​ថ្មី​របស់​ម៉ូដែល​ iPad Pro ជាមួយ​ Face ID ហើយ​អេក្រង់​លាត​ធំ​ជាង​មុន​, MacBook កម្រិត​ដំបូង​ ឬ​ជា​ប្រភេទ​ MacBook Air ថ្មី​ រួម​ទាំង​ iMac និង​ Mac Mini។ មួយវិញទៀត AirPower ដែល Apple បាន​និយាយ​ថា នឹង​ចេញ​ក្នុង​ឆ្នាំ ២០១៨ ក៏​ប្រហែល​មាន​ក្នុង​ព្រឹត្តិការណ៍​នោះ​​ដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ macrumors   ប្រែ​សម្រួល៖ ប៊ុនធឿន