តាមប្រភពហាង iPhone XS Max តម្លៃ លក់លែង​ចុះទៀតហើយ

  • 2018-10-22 02:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XS Max ហាក់មិនមានកា​រប្រែប្រួល​ច្រើន​ទេ​នៅ​សប្តាហ៍​នេះ ក្រោយ​​តម្លៃ​មានការ​ដាំក្បាល​ចុះ​នៅ​ប៉ុន្មាន​សប្តាហ៍​បន្ត​បន្ទាប់​គ្នា។

បើ​តាម​លោក គាម សុភ័ណ្ឌ ម្ចាស់​ហាង 3Plus បាន​ប្រាប់ Sabay ថា ប៉ុន្មាន​សប្តាហ៍​ជាប់គ្នា​ដែល​ iPhone XS Max បានធ្លាក់ថ្លៃ​យ៉ាង​គំហុក ដោយឡែក​​នៅ​សប្ដាហ៍​នេះ តម្លៃ​​មាន​ការប្រែប្រួល​បន្តិច​បន្តួច​ប៉ុណ្ណោះ។

បើ​តាមម្ចាស់ហាង​រូប​នេះ​បញ្ជាក់​ថា តម្លៃ​កាល​ចេញ​លក់​ដំបូង​ហើម​ខ្លាំង ដោយសារ​តម្រូវការ​ច្រើន​ និង​ណាមួយ​ជា​​តម្លៃ​ដែលអ្នក​លក់បំប៉ោង​។ ងាកមក​​តម្លៃចុងក្រោយ​ជា​តម្លៃស្រប​តាម​ទីផ្សារ ហើយ​បើ​ចុះ​​ក៏​មិន​ចុះ​ច្រើន​ដែរ។

iPhone XS Max ចេញ​លក់​មាន​​ប្រភេទ​ស៊ីមមួយ និង​ស៊ីម​ពីរ ជាមួយ​ជម្រើស​ពណ៌​ស ពណ៌​ខ្មៅ ខណៈ​តម្លៃ​លក់នៅតាម​ហាង អាច​ខុស​គ្នា​ពី ១០ ទៅ ២០ ដុល្លារ​​ ៕

តម្លៃ iPhone XS Max លក់នៅព្រឹកនេះ

តម្លៃ iPhone XS Max ស៊ីម​ពីរ៖

  • iPhone Xs Maxទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ២៣៥ ដុល្លារ
  • iPhone Xs Maxទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៣៤០ ដុល្លារ
  • iPhone Xs Maxទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៥៥០ ដុល្លារ

តម្លៃ iPhone XS Max ស៊ីម​មួយ៖

  • iPhone XS Maxទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ១១០ ដុល្លារ
  • iPhone XS Maxទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ២៦០ ដុល្លារ
  • iPhone XS Maxទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៤៤០ ដុល្លារ

តម្លៃ iPhone XS Max ស៊ីមពីរ លក់​ថ្ងៃ​ទី ១២ តុលា៖

  • iPhone XS Maxទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ២៤០ ដុល្លារ
  • iPhone XS Maxទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៣៨០ ដុល្លារ
  • iPhone XS Maxទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៧០០ ដុល្លារ

ងាក​មក iPhone XR វិញ​ នឹង​មាន​ដាក់​លក់នៅ​​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ គិត​មកទល់ពេល​នេះ មិន​ទាន់​មាន​​ព័ត៌មានពី​ក្រុមហ៊ុន​​តំណាង​ផ្លូវ​ការក្នុង​ស្រុក ប្រកាស​នាំ​កំពូល​ទូរសព្ទ​របស់ Apple ខណៈ​​​មាន​ក្រុមហ៊ុន ៣ ដែល​ទទួល​បាន​សិទ្ធិ​ក្នុងការ​នាំ​​ iPhone មក​លក់ក្នុង​ប្រទេស​កម្ពុជា៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​នៅ​ហាង 3Plus, Piseth16និង​ហាង Anchhe។

ចុចអាន

អត្ថបទ៖ ម៉េងងី