នេះ​ហេតុផល​ iPhone XR ថត Portrait នៅ​កម្រិត​ពន្លឺ​ទាប​ល្អ​ជាង​ iPhone XS

  • 2018-10-29 03:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ពិពណ៌នា​លក្ខណៈសម្បត្តិ​ឧបករណ៍​ជា​ច្រើន​ បាន​សម្គាល់​ឃើញ​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ពេល​ថត​ Portrait លើ​ XR និង​ XS រួម​ទាំង​លោក​ John Gruber​ អ្នក​សរសេរ​អត្ថបទ​លើ​វេបសាយ​ Daring Fireball ផង​ដែរ​។​

ថ្វី​បើ​ XR មាន Lens តែ​មួយ​ ឧបករណ៍​នេះ​ប្រើ​ប្រព័ន្ធ​ Focus Pixels និង​ Machine Learning ដំណើរការ​លើ​ Chip Bionic A12 ដើម្បី​វិភាគ​ជម្រៅ​ទិដ្ឋភាព​ (Depth)។ នេះ​ជា​បច្ចេកទេស​ដូចគ្នា​បំពាក់​លើ​ទូរសព្ទ​ Pixel Lens មួយ​គ្រាប់​របស់​ Google។

លោក​ John Gruber បាន​ប្រើ​ iPhone XR និង​ XS ថត​រូប​កូន​របស់​លោក​នៅ​បន្ទប់​ងងឹត​មួយ​ពេល​យប់​ ដែល​ត្រឹម​មាន​ពន្លឺ​ពី​ទូរសព្ទ​ក្បែរ​នោះ​ប៉ុណ្ណោះ​។

រូបភាពថតដោយ iPhone XS នៅខាងឆ្វេង ហើយរូបភាពខាងស្តាំថតដោយ iPhone XR

លោក​ John បន្ថែម​ថា​ Portrait Mode អាច​ប្រើ​បាន​លើ​ XR នៅ​ស្ថានភាព​ងងឹត​មួយ​ចំនួន​ ដែល​ iPhone XS មិន​អាច​បំពេញ​មុខងារ​បាន​ល្អ​។

កាមេរ៉ា​ XR និង​ XS

កាមេរ៉ា​មុខ​ iPhone XR មាន​ទំហំ​ 7 Megapixels ដូច​នឹង​ម៉ូដែល​ iPhone XS និង XS Max រួម​ទាំង​ប្រព័ន្ធ​ TrueDepth ដែរ​។ កាមេរ៉ា​ក្រោយ​ XR មាន​ទំហំ​ 12 Megapixels ប្រភេទ​ Wide-angle ដូច​នឹង​ XS ដែរ​ (Wide-angle lens)។

ពេល​ថត​រូប​ Portrait លើ​ XS រូបភាព​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​ f/2.4 Telephoto។ Lens នេះ​មាន​ Sensor តូច​ដែល​អាច​ប្រមូល​ពន្លឺ​បាន​ត្រឹម​ពាក់​កណ្តាល​ បើ​ប្រៀប​ពេល​ថត​ប្រើ​កាមេរ៉ា​ Wide-angle។

បញ្ហា​ត្រង់​ថា​ iOS បង្ខំ​រាល់​ iPhone មាន​កាមេរ៉ា​ពីរ​ថតរូប​ Portrait ជាមួយ​ Telephoto (មិន​អាច​ជ្រើសរើស​ប្រភេទ​ Lens ថត​ជាមួយ​ Portrait)។ លើ​ XR គ្មាន​កាមេរ៉ា​ Telephoto ដូចនេះ​រូបភាព​ប្រើ​ Portrait mode ថត​បាន​ល្អ​ប្រសើរ​ជាមួយ​ Wide-angle។

យ៉ាងណា​មិញ​ iPhone XR ថត​ Portrait បាន​ល្អ​ជាង​ XS ត្រឹម​នៅ​ស្ថានភាព​ងងឹត​ ប៉ុណ្ណោះ​ បើ​មាន​ពន្លឺ​គ្រប់គ្រាន់​ XS ចាប់​រូបភាព​បែប​នេះ​បាន​ល្អ​ជាង​ iPhone XR៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ iDownloadBlog   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី